ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំ “សន្និសីទទូទាំងប្រទេសស្តីពីទេសចរណ៍ឆ្នាំ ២០២៣”

នាព្រឹកថ្ងៃទី ១៥ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញដឹកនាំសន្និសីទជាតិស្តីពីទេសចរណ៍ឆ្នាំ ២០២៣ ក្រោមប្រធានបទ “ពន្លឿនការស្តារឡើងវិញ - ពន្លឿនការអភិវឌ្ឍន៍”។
លោកនាយករដ្ឋមន្ត្រីបានអញ្ជើញថ្លែងក្នុងសន្និសីទនេះ។ (រូបថត៖ VNA)

រាយការណ៍នៅសន្និសីទនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានឲ្យដឹងថា ក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ ទោះបីរងឥទ្ធិពលខ្លាំងពីជំងឺរាតត្បាតក៏ដោយ ប៉ុន្តែសន្ទស្សន៍សមត្ថភាពអភិវឌ្ឍន៍ទេសចរណ៍របស់វៀតណាមនឹងនៅតែកើនឡើង ដែលស្ថិតក្នុងចំណោមប្រទេសទាំង ៣ ដែលមានកម្រិតកែលំអរខ្ពស់បំផុត នៅលើពិភពលោក។ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ វៀតណាមបានសាកល្បងទទួលភ្ញៀវទេសចរណ៍អន្តរជាតិ ហើយបានបើកជាផ្លូវការទាំងស្រុងចំពោះវិស័យទេសចរណ៍ចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២។ នេះជាចំណុចរបត់ដ៏សំខាន់មួយដែលលើកកម្ពស់ការងើបឡើងវិញនៃវិស័យទេសចរណ៍។ ទោះបីជាប្រទេសបើកទេសចរណ៍យ៉ាងឆាប់ក៏ដោយ ក៏ចំនួនភ្ញៀវអន្តរជាតិក្នុងឆ្នាំ ២០២២ ធៀបនឹងឆ្នាំ ២០១៩ របស់វៀតណាមគឺទាបជាងប្រទេសដទៃទៀតនៅក្នុងតំបន់។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចង្អុលបង្ហាញថា នៅឆ្នាំ២០២៣ និងនាពេលខាងមុខ របាំងនៃការនាំចូល និងចេញដោយសារ កូវីដ ១៩ នឹងត្រូវដកចេញ។ សកម្មភាពនេះនឹងនាំមកនូវឱកាស និងគុណសម្បត្តិ ប៉ុន្តែក៏ពោរពេញដោយការលំបាក ឧបសគ្គ និងការប្រកួតប្រជែងជាច្រើនរវាងវៀតណាម និងទីផ្សារទេសចរណ៍ផ្សេងទៀត។ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ឱ្យក្លាយជាវិស័យសេដ្ឋកិច្ចឈានមុខគេយ៉ាងពិតប្រាកដ សម្រេចបានគោលដៅទទួលភ្ញៀវទេសចរណ៍ចំនួន ១១០ លាននាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ៨ លាននាក់នៅឆ្នាំនេះ វិស័យទេសចរណ៍វៀតណាមត្រូវតែស្វែងរកប្រាក់ចំណេញ ដើម្បីដោះស្រាយបញ្ហារយៈពេលខ្លី និងរយៈពេលវែង។  លោកនាយករដ្ឋមន្ត្រីអញ្ជើញមានប្រសាសន៍ថា៖ “យើងត្រូវគិតថា តើអ្វីអាចបង្កើតឡើងជំហានលោតផ្លោះ? យើងត្រូវប្រឹងប្រែងពង្រីកឲ្យបានច្រើនបំផុតនូវអ្វីដែលយើងបានធ្វើ រួមទាំងបទពិសោធន៍ល្អៗ មេរៀនដ៏មានតម្លៃ ចរិតលក្ខណៈរបស់យើងការអភិវឌ្ឍ។ តើវប្បធម៌ទាក់ទងនឹងទេសចរណ៍យ៉ាងដូចម្ត៉េច? តើត្រូវអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ ឧស្សាហកម្មកម្សាន្តដើម្បីទ្រទ្រង់វិស័យទេសចរណ៍? ទេសចរណ៍មិនអាចអភិវឌ្ឍន៍តែម្នាក់ឯងបានទេ ទេសចរណ៍មិនអាចអភិវឌ្ឍដោយគ្មានហេដ្ឋារចនាសម្ព័ន្ធទេ ទេសចរណ៍មិនអាចអភិវឌ្ឍដោយគ្មានវប្បធម៌ទេ ទេសចរណ៍មិនអាចរីកចម្រើនបានទេបើគ្មានឧស្សាហកម្មកម្សាន្ត។ ទាំងអស់ត្រូវចូលរួមដើម្បីអភិវឌ្ឍឧស្សាហកម្មទេសចរណ៍”។

លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ឈរលើការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល; ជាមួយនឹងគំនិតផ្តួចផ្តើម ការច្នៃប្រឌិត និងភាពម្ចាស់ការរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ វិស័យទេសចរណ៍វៀតណាមនឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា នាំវៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ៣០ លើវិស័យទេសចរណ៍៕

 

top