ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសម័យប្រជុំជាន់ខ្ពស់នៃវេទិកាធុរកិច្ចវៀតណាម

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងផែនការនិងវិនិយោគ សហការជាមួយធនាគារពិភពលោក អង្គការហិរញ្ញវត្ថុអន្តរជាតិនិងសម្ព័ន្ធវេទិកាធុរកិច្ចវៀតណាម។
វេទិកានេះត្រូវបានក្រសួងផែនការនិងវិនិយោគ សហការជាមួយធនាគារពិភពលោក អង្គការហិរញ្ញវត្ថុអន្តរជាតិនិងសម្ព័ន្ធវេទិកាធុរកិច្ចវៀតណាម ( រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២១ កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដ៏សំខាន់នៅវេទិកាធុរកិច្ចវៀតណាម ប្រចាំឆ្នាំ ដោយប្រធានបទ “ស្តារនិងអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងបរិបទធម្មតាថ្មី”។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងផែនការ និងវិនិយោគ សហការជាមួយធនាគារពិភពលោក អង្គការហិរញ្ញវត្ថុអន្តរ ជាតិ និងសម្ព័ន្ធវេទិកាធុរកិច្ចវៀត ណាម។

ក្រោមប្រធានបទ “ការស្តារសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងបរិបទធម្មតាថ្មី” វេទិកានេះគឺជាឱកាសសម្រាប់សហគមន៍ធុរកិច្ចក្នុងការរួមចំណែកនូវមតិនិងស្នើចេញដំណោះស្រាយដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ១១/NQ-CP របស់រដ្ឋាភិបាល ស្តីពីកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ ទន្ទឹមនឹងនោះ កំណត់នូវទំនួលខុសត្រូវរបស់ស្ថាប័នគ្រប់គ្រងរដ្ឋ និងសហគមន៍ធុរកិច្ចក្នុងការកែលំអបរិយាកាសវិនិយោគ ធុរកិច្ច ជំរុញការអភិវឌ្ឍវិស័យឯកជន និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម៕


top