ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកម្មវិធី “បុណ្យតែជួបជុំគ្នា - ចំណងនិទាឃរដូវ” នៅទីក្រុង Nam Dinh

នាព្រឹកថ្ងៃទី ១៥ មករា នៅទីក្រុង Nam Dinh នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធី “បុណ្យតេតជួបជុំគ្នា - ចំណងនិទាឃរដូវ” ជាមួយសមាជិកសហជីព កម្មករ កម្មការិនី និងប្រជាជនខេត្ត Nam Dinh។
 នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖Dương Giang/TTXVN)

 ថ្លែងមតិជាមួយកម្មករ កម្មការិនី និងប្រជាជនខេត្ត Nam Dinh នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានប្រកាសលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសក្នុងឆ្នាំ ២០២២ ក៏ដូចជាក្រោយរយៈពេលជាង ៣៥ ឆ្នាំនៃការផ្លាស់ប្តូរថ្មី។ តាមនោះ ក្រោយរយៈពេលជាង ៣៥ ឆ្នាំអនុវត្តន៍ការផ្លាស់ប្តូរថ្មី មាត្រដ្ឋានសេដ្ឋកិច្ចវៀតណាមបានឈានដល់សម្រេចបាន ៤០៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១០០ ដង; ប្រាក់ចំណូលក្នុងមនុស្សម្នាក់បានឈានដល់ ៤.១១០ដុល្លារអាមេរិក កើនឡើង ៤៤០ ដង។ ជោគជ័យរួមនោះគឺដោយសារការរួមចំណែកយ៉ាងសកម្មរបស់អាជ្ញាធរ អង្គភាពអាជីវកម្ម ប្រជាជន និងពលកររនៃខេត្ត Nam Dinh។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា ថ្នាក់ដឹកនាំខេត្ត Nam Dinh បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រកបដោយសុវត្ថិភាព   និងសន្សំសំចៃសម្រាប់ប្រជាជន; ជាពិសេសអ្នកទទួលផលគោលនយោបាយ ជនក្រីក្រ ជួបការលំបាក និងជនមានស្ថានភាពលំបាកខ្លាំង ដើម្បីឱ្យគ្រប់គ្នា និងគ្រប់គ្រួសារអាចមានបុណ្យតេតគ្រប់គ្រាន់។ ក្នុងកម្មវិធី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់អំណោយបុណ្យតេតដល់សហជីព កម្មករ កម្មការិនី និងគ្រួសារក្រីក្រចំនួន ២០០ នាក់នៅខេត្ត Nam Dinh៕


top