ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ស្នើឲ្យមូលដ្ឋាននិងក្រសួងស្ថាប័ននានាឯកភាពនូវវិធានការដឹកនាំការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ បានបើកកិច្ចប្រជុំលើកទី១៣ ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំ និងតភ្ជាប់បណ្តាញជាមួយខេត្ត-ក្រុងចំនួន ៦៣ នៅទូទាំងប្រទេស។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានធ្វើជាប្រធានកិច្ចប្រជុំលើកទី ១៣ នៃគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ (រូបថត៖ Duong Giang/TTXVN)  

ថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យពិចារណានិងពិភាក្សាលើវិធានការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត ជាពិសេសវិធានការទាក់ទងនឹងសុខាភិបាល ដូចជាថ្នាំ និងវ៉ាក់សាំង; ការងារបង្ការ និងប្រយុទ្ធប្រឆាំងការរីករាលដាលរបស់ជំងឺនៅតាមមូលដ្ឋាន ក្រសួង និងសាខា ដើម្បីនាំចេញវិធានការដឹកនាំដោយឯកភាពគ្នា៖

យើងបានបើកសម័យប្រជុំលើកទី១៣ លើទូទាំងប្រទេស ដើម្បីវាយតម្លៃស្ថានភាពជំងឺរាតត្បាត ពីសម័យប្រជុំលើកទី១២ រហូតមកដល់ពេលនេះ មានអ្វីដែលវិវត្តន៍ដ៏ស្មុគ្រស្មាញថ្មី អ្វីដែលកើតមានក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងប្រទេសក៏ដូចជាអន្តរជាតិ ដោយឈរលើមូលដ្ឋាននោះ យើងមានដំណោះស្រាយសមស្របក្នុងស្ថានភាពជាក់ស្តែង។ អាចនិយាយបានថា នៅលើវិសាលភាពជាតិ យើងនៅតែគ្រប់គ្រងស្ថានការណ៍បានល្អ។ យ៉ាងណាមិញ នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានលេចឡើងចំនួនករណីឆ្លងនៅក្នុងសហគមន៍ ជាពិសេសបន្ទាប់ពីវីរុសបំប្លែងខ្លួន Omicron ជ្រៀបចូលក្នុងប្រទេសរបស់យើង មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ហើយជាពិសេសករណីនៅក្នុងសហគមន៍កើនឡើង ក្នុងស្មារតីតាមដានពីមូលដ្ឋាន សមមិត្តនឹងវាយតម្លៃបន្ថែមទៀតថា ក្រៅពីករណីឆ្លងកើនឡើង តើមានបញ្ហាអ្វីថ្មី មានបញ្ហាអ្វីដែលកើតឡើងដោយចៃដន្យ យើងត្រូវយកចិត្តទុកដាក់  ដើម្បីឈរលើមូលដ្ឋាននោះ យើងដាក់ចេញភារកិច្ចដំណោះស្រាយសមស្របជាមួយស្ថានភាពជាក់ស្តែង

នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ស្ថានភាពជំងឺរាតត្បាតនៅតែមានភាពស្មុគស្មាញ ស្មារតីទូទៅគឺយើងមិនត្រូវធ្វេសប្រហែស ផ្តោតលើការកាត់បន្ថយចំនួនករណីធ្ងន់ធ្ងរ កាត់បន្ថយការស្លាប់ និងមិនទុកឲ្យលើសចំណុះប្រព័ន្ធសុខាភិបាល។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមូលដ្ឋានបន្តអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័សរដូវផ្ការីកឆ្នាំ២០២២។

ទាក់ទងនឹងវិស័យទេសចរណ៍ ត្រូវសកម្មនិងពិនិត្យឱ្យបានហ្មត់ចត់ ក៏ដូចជាត្រៀមបើកសកម្មភាពទេសចរ ណ៍ឡើងវិញក្រោមលក្ខខណ្ឌធម្មតាថ្មី ចាប់ពីថ្ងៃទី ១៥ ខែមីនា ក្នុងស្មារតី សម្របខ្លួនប្រកបដោយសុវត្ថិភាព មានភាពបត់បែន ការគ្រប់គ្រងជំងឺប្រកបដោយប្រសិទ្ធភាព"; ប្រកាសជាបន្ទាន់នូវផែនការបើកសកម្ម ភាពទេសចរណ៍ឡើងវិញ ធានាសុវត្ថិភាព ប្រសិទ្ធភាព និងភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ។

ជាមួយគ្នានោះ បន្តជំរុញការផ្សព្វផ្សាយអំពីគោលការណ៍ណែនាំរបស់បក្សនិងរដ្ឋ ការបញ្ជាណែនាំរបស់រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីក្នុងការបង្ការនិងគ្រប់គ្រងជំងឺ៕


top