ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបសំណេះសំណាលជាមួយម្ចាស់ ឆ្នោតនៅទីក្រុង Can Tho

នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងសមាជិករដ្ឋសភានៃទីក្រុង Can Tho បានជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតក្រោយពីសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សំណេះសំណាលជាមួយម្ចាស់ឆ្នោតទីក្រុង Can Tho។ (រូបថត៖ TTXVN)  

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកឡើងទិសដៅ និងភារកិច្ច ដំណោះស្រាយសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២២ និងរយៈពេលខាងមុខ។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យគ្រប់ថ្នាក់ ផ្នែក និងមូលដ្ឋានទាំងអស់ ត្រូវមានភាពម្ចាស់ការ បត់បែន ច្នៃប្រឌិត ទាញយកឱកាសឲ្យបានល្អ ដើម្បីស្តារឡើងវិញយ៉ាងឆាប់រហ័ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព; ផ្តល់អាទិភាពដល់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយរូបិយវត្ថុប្រកបដោយភាព បត់បែន សុវត្ថិភាព និងប្រុងប្រយ័ត្ន; អនុវត្តន៍គោលនយោបាយសារពើពន្ធបើកចំហឲ្យបានសមហេតុផល និងមានប្រសិទ្ធភាព; ដាក់ពង្រាយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីស្តីពីការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម សេចក្ដីសម្រេចចិត្តស្ដីពីការអភិវឌ្ឍតំបន់ និងគម្រោងគមនាគមន៍សំខាន់ៗ; ជំរុញការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល ការបម្លែងថាមពល ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ជាដើម។

យោងតាមលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទីក្រុង Can Tho គឺជានគរស្នូលនៃតំបន់ដីសណ្តទន្លេ Cuu Long។ រដ្ឋាភិបាលបានដាក់ជូនរដ្ឋសភា ដើម្បីចេញផ្សាយសេចក្តីសម្រេចចិត្តស្តីពីការសាកល្បងយន្តការ និងគោលនយោបាយពិសេសដោយឡែកមួយចំនួនសម្រាប់ការអភិវឌ្ឍទីក្រុង Can Tho។

រដ្ឋាភិបាលបានប្រមូលផ្ដុំធនធានដើម្បីជួយឧបត្ថម្ភទីក្រុង Can Tho អនុវត្តន៍គម្រោងគមនាគមន៍អន្តរតំបន់សំខាន់ៗ ក៏ដូចជាកម្មវិធី និងគម្រោងនានាដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ... ទន្ទឹមនឹងនោះ នាពេលខាងមុខ ថវិកាមជ្ឈិមគ្រោងនឹងបន្តជួយឧបត្ថម្ភ Can Tho ក្នុងការវិនិយោគលើសម្ភារៈបរិក្ខារពេទ្យនៅតាមខ័ណ្ឌ ស្រុក និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរាតត្បាតទីក្រុង Can Tho ការសាងសង់ទំនប់បង្ការការបាក់ស្រុតច្រាំងទន្លេ ពីកម្មវិធីស្តារសេដ្ឋកិច្ចសង្គមឡើងវិញ រួមចំណែកដល់ការអភិវឌ្ឍរបស់ទីក្រុង។

មុននោះ នារសៀលថ្ងៃទី ៩ កក្កដា ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧-២៧ កក្កដា ២០២២) និងដំណើរទស្សនកិច្ចការងារនៅទីក្រុង Can Tho លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចុះសួរសុខទុក្ខ និងជូនអំណោយដល់គ្រួសារគោលនយោបាយនៅលើភូមិសាស្ត្រទីក្រុង៕


top