ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យសំណង់និងគម្រោងមួយ ចំនួននៅខេត្ត Hoa Binh និង Son La

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យបណ្ដាក្រសួង ស្ថាប័ន និង មូលដ្ឋានត្រូវតែលើកកំពស់ការទទួលខុសត្រូវរបស់ភាគីដែលចូលរួមក្នុងការអនុវត្តគម្រោង។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងក្រុមការងារចុះត្រួតពិនិត្យសំណង់និងគម្រោងមួយចំនួននៅលើភូមិសាស្ត្រ ខេត្ត Son La។ (រូបថត៖ VOV)  

នាយប់ថ្ងៃទី ២៧ និងព្រឹកថ្ងៃទី ២៨ ឧសភា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចុះត្រួតពិនិត្យសំណង់និងគម្រោងមួយចំនួននៅលើភូមិសាស្ត្រ ខេត្ត Son La ហើយចុះត្រួតពិនិត្យគម្រោងផ្លូវល្បឿនលឿន Hoa Binh-Moc Chau។ គម្រោងផ្លូវល្បឿនលឿន Hoa Binh-Moc Chau មានប្រវែងប្រហែល ៨៥ គីឡូម៉ែត្រ ក្នុងនោះឆ្លងកាត់ភូមិសាស្ត្រខេត្ត Hoa Binh ប្រហែល ៤៩ គីឡូម៉ែត្រ និងខេត្ត Son La ប្រហែល ៣៦ គីឡូម៉ែត្រ។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យបណ្ដាក្រសួង ស្ថាប័ន និង មូលដ្ឋានត្រូវតែលើកកំពស់ការទទួលខុសត្រូវរបស់ភាគីដែលចូលរួមក្នុងការអនុវត្ត គម្រោង។ ការវិនិយោគនៅមូលដ្ឋានត្រូវផ្ដោតលើចំណុចស្នូល ហើយត្រៀមខ្លួនជា ស្រេចដាក់ពង្រាយគម្រោងនៅពេលដែលទទួលបានការអនុញ្ញាតពីអាជ្ញាធរមាន សមត្ថកិច្ច។

ក៏នាព្រឹកថ្ងៃទី ២៨ ឧសភា នេះដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅទស្សនាគំរូទេសចរណ៍សហគមន៍មួយចំនួននៅស្រុក Moc Chau ខេត្ត Son La៕

top