ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

បន្តកម្មវិធីត្រួតពិនិត្យគម្រោង និងសំណង់សំខាន់ៗថ្នាក់ជាតិ នាព្រឹកថ្ងៃទី ២៩ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ខេត្ត Dong Nai។ លោកនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខ ប្រគល់អំណោយ ហើយជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងកម្មករកម្មការនីដែលកំពុងធ្វើការនៅទីនេះ។
ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)

អញ្ជើញទៅទស្សនាតំបន់តាំងលំនៅថ្មីសម្រាប់ប្រជាជនដែលបានបរិច្ឆាគដីសម្រាប់គម្រោងនៅឃុំ Loc An - Binh Son ស្រុក Long Thanh ខេត្ត Dong Nai លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យប្រជាជនគាំទ្រចំពោះគោលជំហររបស់បក្សនិងរដ្ឋដើម្បីគោលដៅចុងក្រោយដ៏ខ្ពង់ខ្ពស់បំផុតរបស់បក្ស និងរដ្ឋនោះ គឺដើម្បីឲ្យប្រជាជនមានសេរីភាព វិបុលភាព និងសុភមង្គល។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យស្ថាប័ន អង្គភាព និងមូលដ្ឋាន ធ្វើការពិនិត្យមើល ស្រាវជ្រាវ និងកែសម្រួលគោលនយោបាយនានា ឱ្យសមស្របទៅនឹងសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ដោយធានាភាពសុខដុមរមនារវាងផលប្រយោជន៍របស់រដ្ឋ ប្រជាជន និងសហគ្រាស។

បន្ទាប់ពីដំណើរត្រួតពិនិត្យ លោកនាយករដ្ឋមន្ត្រីបានជួបធ្វើការជាមួយក្រសួង ផ្នែក មូលដ្ឋាន គណៈគ្រប់គ្រងគម្រោង និងអ្នកម៉ៅការលើស្ថានភាពនៃការអនុវត្តគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh៕


top