ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យ និងធ្វើការអំពីគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh

គម្រោងសាងសង់អាកាស យានដ្ឋានអន្តរជាតិ Long Thanh មាន ទុនវិនិយោគសរុប ២២.៨៥៦ ពាន់លានដុង (ជាង ១៦ ពាន់លានដុល្លារអាមេរិក)។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យ និងធ្វើការអំពីគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh។ (រូបថត៖ VNA)    
នាព្រឹកថ្ងៃទី៣ ខែធ្នូ នៅខេត្ត Dong Nai នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានចុះត្រួតពិនិត្យ និងធ្វើការអំពីគម្រោងអាកាសយានដ្ឋានអន្តរជាតិ Long Thanh និងផ្លូវល្បឿនលឿន Bien Hoa-Vung Tau។ គម្រោងសាងសង់អាកាស យានដ្ឋានអន្តរជាតិ Long Thanh មានទុនវិនិយោគសរុប ២២.៨៥៦ ពាន់លានដុង (ជាង ១៦ ពាន់លានដុល្លារអាមេរិក)។ នេះជាគម្រោងព្រលានយន្តហោះធំបំផុតរបស់វៀតណាមគិតត្រឹមពេលនេះ ដែលមានសារៈសំខាន់ជាពិសេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ណាមបូខាងកើតនិងប្រទេសទាំងមូល។ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យខេត្ត Dong Nai រៀបចំផែនការមេ កសាងទីក្រុង Long Thanh ទៅជាទីក្រុង ឆ្លាតវៃ ទំនើប និងជាទីក្រុងតភ្ជាប់ជាមួយអន្តរជាតិ។ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឲ្យបំផុសការប្រឡងប្រណាំង រយៈពេល ៤៥០ ថ្ងៃទាំងយប់ លើការដ្ឋានសាងសង់ ដើម្បីសម្រេចគម្រោងនេះត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥៕

top