ព័ត៌មាន

លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងនៃ AKP បានឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មានវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ Sea Games លើកទី ៣១ នៅប្រទេសវៀតណាម

នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានី Ha Noi ក្នុងដំណើរបំពេញទស្សនកិច្ចសិក្សា និងស្វែងយល់នូវការផ្សព្វផ្សយព័ត៌មាននូវព្រឹត្តិការ Sea Games លើកទី 31 នៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោក ហ៊ុន យុទ្ធគុណ អគ្គនាយករងនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឆ្លើយសំណួរសម្ភាសន៍មួយចំនួនរបស់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។
  លោកហ៊ុន យុទ្ធគុណ អគ្គនាយករងនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា។ រូបថត៖ Pham Kien/ VNA  

អ្នក​យកព័ត៌មាន ៖ តាមរយៈដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាមក្នុងឱកាសនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (SEA Games 31) តើលោកមានអារម្មណ៍យ៉ាងដូចម្ត៉េចចំពោះបរិយាកាសនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាពិសេសអំពីប្រទេស និងប្រជាជនវៀតណាមជាទូទៅ? តើអ្វីធ្វើឱ្យលោកចាប់អារម្មណ៍បំផុត?

លោក ហ៊ុន យុទ្ធគុណ៖ ជាដំបូង ខ្ញុំសូមថ្លែងអំរណគុណទីភ្នាក់ងារសារព័ត៌មានVNA ជាពិសេស អគ្គនាយិកា​ លោកស្រី Vu Viet Trang ដែលបានផ្ដល់ឱកាសឱ្យយើងខ្ញុំបានបំពេញទស្សនាកិច្ចសិក្សា ស្វែងយល់អំពី ព្រឹត្តិការណ៍ SEA Games 31  ដែលសាធារណរដ្ឋសង្គមនិយមវៀតណាមធ្វើជាម្ចាស់ផ្ទះ។

ខ្ញុំធ្លាប់មកទីក្រុងហាណូយ៣ដងទាំងលើកនេះ ហើយអ្វីដែលចាប់អារម្មណ៍នៅពេលនេះ ខ្ញុំឃើញទីក្រុងហាណូយមានការរីកចម្រើនខ្លាំង មានអាគារខ្ពស់ៗធំៗ ហើយនៅតាមដងផ្លូវអមដោយដើមឈើសងខាងផ្លូវជាច្រើន ដែលលម្អទៅដោយការតាក់តែងភ្លើងពណ៌និងបដាផ្សេងៗដែលផ្សព្វផ្សាយពីព្រឹត្តិការណ៍ SEA Games 31  និងមានប្រជាជន វៀតណាមយ៉ាងច្រើនកោះករប្រកបទឹកមុខសប្បាយរីករាយរីករាយ ក្នុងការចូលរួមគាំទ្រ នូវព្រឹត្តិការណ៍ស៊ីហ្គេមនេះ ជាពិសេសថ្ងៃបើកជាផ្លូវការ SEA Games 31 យើងខ្ញុំសង្កេតឃើញថា មានប្រជាជនយ៉ាងច្រើនកកកុញ ទាំងខាងក្នុង និងខាងក្រៅនៃកន្លែងប្រារព្ធពិធីបើកជាផ្លូវការ ហើយអ្វីដែលគួរអោយចាប់អារម្មណ៍ខ្លាមុនងទៀតនោះគឺការរៀបចំឆាក និងការសំដែងសិល្បៈ របស់សិល្បករ សិល្បការិនីវៀតណាម បានសម្តែងយ៉ាងល្អល្អឥតខ្ចោះនៅក្នុងរាត្រីនោះផងដែរ ។

ហើយចំណាប់អារម្មណ៍របស់ខ្ញុំ មួយទៀតគឺការរៀបចំ បែងចែកតំបន់ និងទីកន្លែងនៃការប្រកួត តាមវិញ្ញាសានីមួយៗ នៅក្នុងទីក្រុង ក៏ដូចជាតាមខេត្តនានាមួយចំនួន ដែលរៀបចំ បានល្អ ទាំងទីលានប្រកួត ទីកន្លែងធ្វើការសម្រាប់គណៈកម្មការ អ្នកសារព័ត៌មាន ព្រមទាំងទីកន្លែងស្នាក់នៅរបស់ក្រុមកីឡាករ កីឡាការិនី ហើយនិងការសម្រួលដល់អ្នកគាំទ្រនៃប្រទេសនិមួយៗ ដែលបានមកចូលរួមគាំទ្រ។

  លោកហ៊ុន យុទ្ធគុណ អគ្គនាយករងនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជាឆ្លើយ​សំណួរ​របស់អ្នក​យកព័ត៌មានវៀតណាម។ រូបថត៖ Pham Kien/​VNA  

អ្នក​យកព័ត៌មាន៖ តើលោកវាយតម្លៃយ៉ាងដូចម្តេចអំពីការផលិត ការផ្សព្វផ្សាយនិងការផ្តល់ព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក្នុងនាមជាទីភ្នាក់ងារសារព័ត៌មានម្ចាស់ផ្ទះព្រឹត្តិការកីឡា SEA Games 31 ?

លោក ហ៊ុន យុទ្ធគុណ៖ ចំពោះសំណួរនេះ ដែលពាក់ព័ន្ធនឹងការងារផលិត ផ្សាយ និងផ្ដល់ព័ត៌មាន របស់ទីភ្នាក់ងារសារព័ត៌មានវៀតណា VNA នោះ គឺឃើញថាទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរៀបចំភ្នាក់ងារយកព័ត៌មានរបស់ខ្លួន នៅតាមគោលដៅ នៃការប្រកួត SEA Games 31 នេះ បានយ៉ាងល្អ ក្នុងការបញ្ជូនព័ត៌មាន និងរូបភាព មកមជ្ឈមណ្ឌលព័ត៌មានកណ្ដាល បានយ៉ាងរហ័សទាន់ចិត្ត ដើម្បីផ្សព្វផ្សាយ ក៏ដូចជាការចែកចាយរូបភាពបន្តទៅ សារព័ត៌មាននានាក្នុងស្រុក និងក្រៅប្រទេស តាមរយៈវេបសាយ ដែលទីភ្នាក់ងារសារព័ត៌មានវៀតណាម  VNA បានបង្កើតឡើង សម្រាប់ចែកចាយព័ត៌មាន និងរូបភាព ដោយមិនគិតសេវានៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 31 នេះ

អ្នក​យកព័ត៌មាន៖ បទពិសោធន៍ជាក់ស្តែងតាមរយៈការចូលរួមគាំទ្រការប្រកួតនៅកន្លែងជាច្រើន និងការសង្កេតមើលសកម្មភាពរបស់អ្នក​យកព័ត៌មានក្នុងព្រឹត្តិការណ៍មកីឡានេះ បានជួយលោកដកបទពិសោធន៍អីខ្លះៗ ក្នុងការផលិត ​ការ​ផ្សយនិង​ការផ្តល់ព័ត៌មានរបស់ AKP ជាពិសេសនៅពេលដែលព្រឹតិ្តការស៊ីហ្គេមលើកទី៣២ ដែលនឹងប្រព្រឹត្តិទៅនៅកម្ពុជានៅឆ្នាំ២០២៣ ខាង​មុខ​នេះ?

លោក ហ៊ុន យុទ្ធគុណ VNA ពិតជាទីភ្នាក់ងារសារព័ត៌មានជាតិមួយ ដែលមានសមត្ថភាពខ្ពស់ ក្នុងការផ្សព្វផ្សាយព័ត៌មាន នឹងបញ្ជូនរូបភាព បានឆាប់រហ័សដោយរលូន ។

តាមរយ:ដំណើរទស្សនកិច្ចដកស្រង់បទពិសោធន៍របស់យើងខ្ញុំនៅប្រទេសវៀតណាមលើកនេះ យើងខ្ញុំទទួលបានចំណេះដឹងច្រើនសម្រាប់ជាបទពិសោធន៍ និងមានដើមទុនយ៉ាងច្រើន សម្រាប់យកទៅអនុវត្តក្នុងការរៀបចំ ក៏ដូចជាការផ្សព្វផ្សាយ ផ្ដល់ព័ត៌មាន និងរូបភាព ស្ដីពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32 ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះឆ្នាំ ២០២៣ ខាងមុខនេះ។

អ្នក​យកព័ត៌មាន៖ សូម​អរគុណ​លោក!

 

 


top