លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ១៥ ទិវាបង្កើតមណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក
នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សវរីយ៍លើកទី ១៥ ទិវាបង្កើតមណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc មានចំណាប់អារម្មណ៍ ចំពោះសមិទ្ធិផលដែលទទួលបាន របស់មណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖
"ក្រុមប្រឹក្សាគ្រប់គ្រងមណ្ឌល បច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ គប្បីផ្លាស់ប្ដូរថ្មីការត្រឹះរិះ សកម្មថែមទៀត មានចក្ខុវិស័យអភិវឌ្ឍន៍តាមនិន្នាការ នៃសកលលោក ហើយខិតខំប្រឹងប្រែងដើម្បីក្លាយទៅជា "ជ្រលង Silicon” នៃតំបន់ និងឆ្ពោះទៅពិភពលោក ។ មណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ ត្រូវជាមណ្ឌលធំអំពីការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេវិទ្យាខ្ពស់ ទាក់ទាញ បណ្ដុះបណ្ដាលប្រភពធនធានមនុស្ស ដែលមានគុណភាពខ្ពស់អំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕"
តាម VOV5 - វិទ្យុសម្លេងវៀតណាម