ព័ត៌មាន

លោក Kevin McCarthy ជាប់ឆ្នោតជាប្រធានសភាជាន់ទាបអាមេរិក

ជ័យជម្នះរបស់លោក McCarthy អាយុ ៥៧ ឆ្នាំ បានទាមទារឲ្យលោកនិងសម្ព័ន្ធមិត្តត្រូវធ្វើសម្បទានជាច្រើនចំពោះក្រុមភាគតិចស្ដាំនិយម ដែលក្នុងនោះមនុស្សជាច្រើនបានប្រឆាំងជំទាស់លោកអស់រយៈពេលជាច្រើនខែក្នុងនាមជាប្រធានសភាជាន់ទាប។
  លោក McCarthy ធ្វើសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានសភាជាន់ទាបសហរដ្ឋអាមេរិក។ (រូបថត៖ Reuters)  

ក្រោយពីការបោះឆ្នោត ១៥ ជុំជាប្រវត្តិសាស្ត្រនិងគួរឲ្យភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី ៧ ខែមករា មេដឹកនាំគណបក្សសាធារណរដ្ឋនៅក្នុងសភាជាន់ទាបសហរដ្ឋអាមេរិក លោក Kevin McCarthy ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសភាជាន់ទាប។ ជ័យជម្នះរបស់លោក McCarthy អាយុ ៥៧ ឆ្នាំ បានទាមទារឲ្យលោកនិងសម្ព័ន្ធមិត្តត្រូវធ្វើសម្បទានជាច្រើនចំពោះក្រុមភាគតិចស្ដាំនិយម ដែលក្នុងនោះមនុស្សជាច្រើនបានប្រឆាំងជំទាស់លោកអស់រយៈពេលជាច្រើនខែក្នុងនាមជាប្រធានសភាជាន់ទាប។

បន្ទាប់ពីការជាប់ឆ្នោតជាប្រធានសភាជាន់ទាប ការងារដំបូងរបស់ លោក McCarthy គឺធ្វើសច្ចាប្រណិធាននៅចំពោះមុខសមាជិកសភាចំនួន ៤៣៣ នាក់ផ្សេងទៀត។ បន្ទាប់មក សភាជាន់ទាបនឹងបន្តអនុម័តលើកញ្ចប់គោលការណ៍ថ្មី ដែលលោក McCarthy បានចរចាជាមួយសមាជិកសភាអភិរក្សជ្រុលនិយមនៃគណបក្សសាធារណៈរដ្ឋ ក៏ដូចជាបោះឆ្នោតជ្រើសតាំងមុខតំណែងដឹកនាំនៃគណៈកម្មាធិការសំខាន់ៗរបស់សភាជាន់ទាប៕


top