រៀងរាល់ឆ្នាំ ចាប់ពីខែមេសា ដល់ខែកក្កដា ជារដូវរាំងស្ងួតបំផុត នៅខេត្ត និញធ្វឹន (Ninh Thuan) តំបន់នេះបានក្លាយទៅជាតំបន់វាលខ្សាច់តូចមួយ ការផលិតកសិកម្មជួបប្រទះភាពលំបាកជាច្រើន។ ដំណើរការរកស៊ីលើតំបន់រាំងស្ងួតនេះ ប្រជាជនរស់ក្នុងខេត្តនិញធ្វឹន (Ninh Thuan) បានបន្សំនឹងការប្រែប្រួលអាកាសធាតុ គ្របដណ្តប់លើតំបន់រាំងស្ងួតដែលពោរពេញទៅដោយខ្យល់និងកំដៅថ្ងៃ គឺពណ៌បៃតងរបស់ការអភិវឌ្ឍន៍។
នៅវាលស្រែរាំងស្ងួតដោយសារកម្តៅថ្ងៃក្តៅ
ទោះបីនាដើមរដូវរបាំងក៏ដោយ ប៉ុន្តែរុក្ខជាតិនៅភូមិ ដុងយ៉ៃ (Dong Day) និងភូមិថាមយូ (Tham Du) ស្រុក ភឿកទ្រុង (Phuoc Trung) ស្រុកបាកអាយ (Bac Ai) ស្ទើរតែងាប់ ដោយសារភាពរាំងស្ងួត។ មានដើមដំបង យក្យតែប៉ុណ្ណោះអាចរស់នៅបាន និងបន្លាមុតរបស់ប្រភេទដើមនេះដែលបានធ្វើជារបងរវាងបរិវេណដី ថែមទាំង ប្រភេទដើមឈើនេះហ្វូងពពែនិងចៀមមិនអាច ស៊ីបានទេ ។
នាឆ្នាំ២០១៧ បរិមាណទឹកភ្លៀងតិចណាស់ និងភូមិសាស្ត្រនិងអាកាសធាតុក្តៅដែលធ្វើបឹងធារាសាស្ត្រ នៅខេត្ត និញ ធ្វឹន (Ninh Thuan) កាន់តែរាំងស្ងួតពីមួយថ្ងៃទៅមួយថ្ងៃ ដោយខ្វះទឹកសំរាប់ស្រោចដំណាំ និងហ្វូងសត្វចញ្ចឹម ។