ព័ត៌មាន

លើកសំណើរជួយឧបត្ថម្ភអង្ករជាង ១៣០ ០០០ តោនជួយប្រជាជនជាង ៨,៦ លាននាក់

ក្រសួងបានស្នើឲ្យលោកនាយករដ្ឋមន្ត្រីជួយឧបត្ថម្ភអង្ករជាង ១៣០ ០០០ តោន សម្រាប់ពលរដ្ឋជាង ៨,៦ លាននាក់ (មនុស្សម្នាក់ៗទទួលបាន អង្ករចំនួន ១៥ គីឡូក្រាម/ខែ ) ។

លើកសំណើរជួយឧបត្ថម្ភអង្ករជាង ១៣០ ០០០ តោនជួយប្រជាជនជាង ៨,៦ លាននាក់ (រូបថត៖ TTXVN)

ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមទើបផ្ញើសារលិខិតជូនលោកនាយករដ្ឋមន្ត្រី ដោយស្នើឲ្យជួយឧបត្ថម្ភអង្ករជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាត សម្រាប់ខេត្ត ក្រុងដែលកំពុងអនុវត្តន៍វិធានការរក្សាគម្លាតសង្គម។

ជាក់ស្ដែង ក្រសួង បានស្នើឲ្យលោកនាយករដ្ឋមន្ត្រីជួយឧបត្ថម្ភអង្ករជាង ១៣០ ០០០ តោន សម្រាប់ពលរដ្ឋជាង ៨,៦ លាននាក់ (មនុស្សម្នាក់ៗទទួលបាន អង្ករចំនួន ១៥ គីឡូក្រាម/ខែ ) ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩ នៅតាមខេត្ត ក្រុងចំនួន ២៤ ក្នុងឆ្នាំ ២០២១ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top