
លើកសរសើរបណ្ដាអាជីវករនារីអាស៊ានឆ្នើម
នាព្រឹកថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៦ បានប្រព្រឹត្តទៅពិធីលើកសរសើរអាជីវករនារីឆ្នើមប្រចាំអាស៊ាន។ អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានអញ្ជើញចូលរួម និងប្រគល់លិខិតសរសើរចំពោះអាជីវករនារី។ នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាព វេទិកាអាជីវករនារីអាស៊ានលើកទិ២។ អាជីវករនារីចំនួន៨៧រូប ក្នុងតំបន់ត្រូវបានលើកសរសើរលើកនេះ ជាបណ្ដាអាជីវករមានស្នាដៃឆ្នើម ក្នុងផលិតកម្ម អាជីវកម្ម រួមវិភាគទានជាច្រើនក្នុងបុព្វហេតុអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម របស់ប្រទេសជាតិនិមួយៗ និងតំបន់។ ក្នុងចំណោមអាជីវករនារីឆ្នើមនេះ វៀតណាមមានអាជីវករនារីចំនួន៧រូប។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Nguyen Thi Hai Chuyen បានលើកច្បាស់ថា៖
“ខ្ញុំវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែង រួមវិភាគទានរបស់អាជីវករនារីឆ្នើម ក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងក្នុងការធ្វើសមាហរណកម្មនាបច្ចុប្បន្ន។ នេះគឺជាបណ្ដាគំរូរបស់នារីក្នុងសតវត្ស៍ទី២១ នៃសហគមន៍អាស៊ានមួយប្រកបដោយភាពសកម្ម និងអភិវឌ្ឍន៍៕”
តាម VOV5 – វិទ្យុសម្លេងវៀតណាម