ព័ត៌មាន

លើកទឹកចិត្តដល់បណ្តាអង្គភាពអាជីវកម្មថៃធ្វើការវិនិយោគនៅវៀតណាម


 ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung  អញ្ជើញទទួលជួបជាមួយលោក Dhep Vongvanich (រូបថតៈ TTXVN)
 

 នាថ្ងៃ​ទី៩ ខែមេសា ឆ្នាំ​២០១៩ នៅខាងក្រៅកិច្ចប្រជុំលើកទី ៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល (UBLCP) វៀត​​ណាម - ហូឡង់ ស្តីពីការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងទឹក លោក​ឧបនាយក​រដ្ឋ​មន្ត្រី ​Trinh Dinh Dung បានទទួលជួបពិភាក្សាការ​ងារជាមួយ លោក Dhep Vongvanich ប្រធាន​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​​ SCG វៀតណា​ម។

នៅ​ក្នុងជំនួបនេះ ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បានអះអាងថា រដ្ឋាភិបាល ក្រសួង​និងស្ថាប័ននានា​របស់វៀតណាម តែងតែបានលើកទឹកចិត្ត​និងបង្កលក្ខណៈ​ងាយស្រួល​បំផុត​សម្រាប់​វិនិយោគិន​បរទេស​ ក្នុងនោះមានក្រុមហ៊ុន​ SCG និងនរចិត្ត​បណ្តាក់​ទុនវិនិយោគ​និង​អភិវឌ្ឍន៍​ផលិតកម្ម​អាជីវកម្ម​។

លោក​ឧបនាយករដ្ឋមន្រ្តីបានស្នើថា នាពេលខាងមុខ  SCG នឹងបន្តបង្កើនការវិនិ យោគនៅវៀតណាម និង​បន្ត​បង្កើន​ល្បឿនសាងសង់គម្រោង រោងចក្រកែច្នៃប្រេងឥន្ទនៈខាងត្បូងដើម្បីធានាល្បឿន គុណភា​ពនិង​ប្រសិទ្ធភាព​។ ទន្ទឹមជាមួយគ្នានោះ ត្រូវគោរ​ពតាមច្បាប់​របស់វៀត​ណាម​ស្តីពីសុវត្ថិភាព​និងការ​ការពារ​បរិស្ថាន​ផង​ដែរ​។​

មានមតិ​ឆ្លើយតបវិញ លោកប្រធានក្រុមហ៊ុនភាគហ៊ុន SCG Vietnam លោក Dhep Vongvanich បានអះ​អាង​ថា​  SCG នឹង​ប្រមូលផ្តុំនូវ​ប្រភពធន​ធាននិងមធ្យោបាយ​គ្រប់គ្រាន់ដើម្បី​បង្ហើយរោង​ចក្រកែច្នៃប្រេ​ងឥន្ទនៈ​ភាគខាង​ត្បូងតាម​កាលកំណត់ ធានាសុវត្ថិភាពដាច់ខាតនិងគោរ​ពតាមច្បាប់វៀតណាម​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 


top