ព័ត៌មាន

លើកទឹកចិត្តការស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យាសំដៅបន្ធូរបន្ថយផលវិបាក ដោយស្រាបៀបង្កឡើង


 បណ្ដាសមាជិកសភាចូលរួមសម័យប្រជុំ (រូបថត៖ quochoi.vn)
 

សមាជិក​សភាភាគច្រើនបានគាំទ្រច្បាប់បង្ការប្រឆាំងផលវិបាកដោយស្របៀនិងបទបញ្ញាត្តិទាក់ទិននានា សំដៅគ្រប់​គ្រងផលវិបាកនៃការប្រើប្រាស់ស្រាបៀ។

បន្ត​របៀបវារៈ​នៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០១៩ រដ្ឋ​សភាបានស្ដាប់របាយការណ៍បំភ្លឺ ទទួលយកមតិ និងកែប្រែពង្រាង​ច្បាប់បង្ការ​ប្រឆាំង​ផលវិបាក​ដោយ​ស្រា​បៀប​ង្កឡើង​។
 
សមាជិកស​ភាភាគច្រើនបានគាំទ្រច្បាប់បង្ការប្រឆាំងផលវិបាកដោយស្របៀនិងបទបញ្ញាត្តិទាក់ទិននានា សំដៅគ្រប់គ្រង​ផលវិបាកនៃការប្រើប្រាស់ ស្រាបៀ។ សមាជិកាសភាលោកស្រី Nguyen Ngoc Phuong នៃខេត្ត Quang Binh បានស្នើអោយពង្រាងច្បាប់ត្រូវបំភ្លឺយ៉ាងច្បាប់ថា ស្រាបៀបង្កឡើងផល វិបាកយ៉ាងធ្ងន់ធ្ងរ​ទៅលើ​សុខ​ភាព​មនុស្សនិងសេដ្ឋកិច្ចសង្គម។
 
 “ស្រាបៀគឺ​ជាមូលដ្ឋានពាក់ព័ន្ធដល់រោគសសៃប្រសាទ ហើយធ្វើអោយអ្នក បើកប​រមធ្យោបាយ​ចរាចរណ៍​បង្ក​ឡើង​គ្រោះថ្នាក់​ ដែលប៉ះពាល់ដល់ទាំងខាង ស្មារតី អាយុជីវិត និងជីវភាពរបស់ខ្លួននិងអ្នកដទៃទៀតផង។ ស្រាបៀក៏ជាមូល​ ហេតុដែលនាំទៅការកើតមានជំងឺជាច្រើនដូចជាជំងឺបេះដូង ជំងឺថ្លើម ជំងឺមហារីក ផងដែរ​។ ​ប្រសិន​បើគ្មានដំណោះស្រាយបង្ការប្រឆាំងផលវិបាកដោយស្រាបៀ វានឹងគំរាមកំហែង​ដោយផ្ទាល់​ទៅលើអ្នក​ប្រើប្រាស់​”៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top