ព័ត៌មាន

លើកតំកើងសមូហភាព និងបុគ្គឆ្នើមចំនួន ៧០ ក្នុងចលនាជួយឧបត្ថម្ភមូលនិធិ “ដើម្បីជនក្រីក្រ” និងសន្តិសុខសង្គម


 ពីធីលើកតម្កើងសហគ្រាស សហគ្រិន សមូហភាព និងបុគ្គលឆ្នើម ក្នុងចលនាជួយឧបត្ថម្ភដល់ មូលនិធិ "ដើម្បីជនក្រីក្រ" និងសន្តិសុខសង្គម (រូបថត៖ vnanet.vn)
 

នាថ្ងៃទី១ ខែតុលា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ គណកម្មធិការមជ្ឈឹមទទួលបន្ទុកកម្មវិធី គោល​ដៅជា​តិបាន​រួម​សហកា​រជាមួយ គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមរៀបចំពីធីលើកតម្កើងសហគ្រាស សហគ្រិន ​សមូហភាព និងបុគ្គលឆ្នើម ក្នុងចលនាជួយឧបត្ថម្ភដល់ មូលនិធិ "ដើម្បីជនក្រីក្រ" និងសន្តិសុខ​សង្គម​​ ក្នុងរយៈពេល ៣ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០១៩។ 
 
ក្នុងនោះ​ មានសមូហភាព និងបុគ្គលឆ្នើមចំនួន ១២ រូប ទទួលបានប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រី; ទន្ទឹម​នឹង​នេះ ​មានសមូហភាពចំនួន ២៩ និងបុគ្គលចំនួន​ ២៩​ រូបទទួល​បានប័ណ្ណ​សរសើរ​របស់​គណៈ​កម្មាធិការ​មជ្ឈឹម​រណសិរ្សមាតុ​ភូមិ​វៀតណាម​។
 
អញ្ជើញ​ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានអះអាងថា បក្ស និង​រដ្ឋ​ជានិច្ច​កាលយក​ចិត្តទុកដាក់ចំពោះសន្តិសុខសង្គម លើក​កម្ពស់​សុខុមាលភាព​សង្គម​សម្រាប់​មុខ​សញ្ញា​គោល​​ន​យោបាយ អ្នកមានគុណូបការៈ និងអ្នកក្រីក្រតាមគោលដៅ “ប្រជាជនសម្បូធូធារ ប្រទេស​ជាតិ​ខ្លាំង​មាំ​មួ​ន​ សង្គមប្រជាធិបតេយ្យ សមភាព និង អរិយធម៌ "។ លោក ឧបនាយក​រដ្ឋមន្រ្តី​បាន​ស្នើឲ្យ​គណៈ​កម្មាធិ​ការ​​មជ្ឈឹមរណសិរ្ស​មាតុភូមិវៀតណាមផ្ដោតសំខាន់លើការ​ងារលើកតម្កើង ក​ត់​សម្គល់​គុណ​បំណាច់​របស់​សមូហ​ភាព​​បុគ្គល និងសហគ្រាសឆ្នើមក្នុងចលនា ឧបត្ថម្ភមូលនិធិ "ដើម្បីជនក្រីក្រ" និងសន្តិសុខសង្គម លោក​បាន​ថ្លែង​ថា​៖
 
“ឆ្នាំនេះ​ យើងខ្ញុំបានផ្តោតលើការកសាងផ្ទះមហាសាមគ្គី និងផ្ទះ សម្រាប់ អ្នកក្រីក្រ។ ទីពីរគឺ អនុវត្តន៍​សកម្មភាព​ជួយឧបត្ថម្ភ​សិស្សានុសិស្ស ដែល មានស្ថានភាពលំបាក​ ទៅសាលារៀន។ ទីបី​គឺថែទាំជន​ក្រីក្រឲ្យកាន់​តែល្អប្រលើរ​ថែមទៀតផង​ដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 


top