ព័ត៌មាន

លើកតំកើងដល់ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម ដណ្តើមជើងឯកអាស៊ីអាគ្នេយ៍

នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី ២៦ ខែកុម្ភៈនៅកម្ពុជា គ្រាប់បាល់នាំមុខរបស់ខ្សែប្រយុទ្ធ Tran Bao Toan បានជួយឱ្យក្រុម U23 វៀតណាមឈ្នះលើក្រុម U23 ថៃ ដោយពិន្ទុ ១-០ ក្នុងការប្រកួតនេះ ដែលជាហេតុនាំក្រុមបាល់ទាត់ជម្រើសជាតិក្លាយជាជើងឯក។
  សហព័ន្ធកីឡាបាល់ទាត់វៀតណាមប្រគល់រង្វាន់ដល់កីឡាករ (រូបថត៖ VOV)  

នាយប់ថ្ងៃទី ២៧ ខែកុម្ភៈ នៅទីក្រុងហូជីមិញ សហព័ន្ធកីឡាបាល់ទាត់វៀតណាមបានប្រារព្ធពិធីអបអរសាទរនិងលើកតំកើងដល់កីឡាករនិងគ្រូបង្វឹកនៃក្រុមបាល់ទាត់ ជម្រើសជាតិ U23 វៀតណាម បន្ទាប់ពីបានឈ្នះជើងឯក U23 អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២។ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី ២៦ ខែកុម្ភៈនៅកម្ពុជា គ្រាប់បាល់នាំមុខរបស់ខ្សែប្រយុទ្ធ Tran Bao Toan បានជួយឱ្យក្រុម U23 វៀតណាមឈ្នះលើក្រុម U23 ថៃ ដោយពិន្ទុ ១-០ ក្នុងការប្រកួតនេះ ដែលជាហេតុនាំក្រុមបាល់ទាត់ជម្រើសជាតិក្លាយជាជើងឯក។

នៅក្នុងពិធីនេះ សហព័ន្ធកីឡាបាល់ទាត់វៀតណាមបានប្រគល់ប្រាក់រង្វាន់ចំនួន ២,៧ ពាន់លានដុងដល់ក្រុម U23 វៀតណាម។ អាជីវកម្មមួយចំនួនបានផ្តល់រង្វាន់ ១,១ ពាន់លានដុងដល់កីឡាករនិងគណៈគ្រូបង្វឹក។ លោក Dinh The Nam គ្រូបង្វឹកក្រុមបាល់ទាត់ U23 វៀតណាមបានសំណេះសំណាលថា៖ សូមថ្លែងអំណរគុណចំពោះអ្នកគាំទ្របាល់ទាត់វៀតណាម ក៏ដូចជាប្រជាជនវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជា។ អាជីវករ អាជីវកម្មនៅកម្ពុជាបានជួយឧបត្ថម្ភយើងច្រើនណាស់ ពីថ្នាំដង្កូវ ស្លឹកឆ្ពង់ ម្ហូបអាហារសម្រាប់កូនក្រុមឲ្យមានកម្លាំងគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង

សូមគូសបញ្ជាក់ថា កីឡាករដែលចូលរួមក្នុងក្រុម U23 វៀតណាម ភាគច្រើនគឺក្មេងៗអាយុពី ១៩ ទៅ ២១ ឆ្នាំប៉ុណ្ណោះ។ គ្រូបង្វឹកក្រុមបាល់ទាត់ U23 វៀតណាម លោក Dinh The Nam បានស្នើកីឡាករចំនួន ៥ នាក់ចូលរួមព្រឹត្តិការណ៍ Sea Games លើកទី ៣១ នៅវៀតណាមនាពេលខាងមុខ៕


top