ព័ត៌មាន

លើកតម្កើងប្រធាននគរបាលឃុំឆ្នើមចំនួន ៦៣ រូប

នាយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ក្រសួងនគរបាលបានរៀបចំកម្មវិធីផ្លាស់ប្តូរសិល្បៈដើម្បីលើកតម្កើងប្រធាននគរបាលឃុំឆ្នើម ដោយប្រធាន បទ “រស់នៅក្នុងបេះដូងរបស់ប្រជាជន”។
  ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកម្មវិធី (រូបថត៖TTXVN)  

អញ្ជើញថ្លែងមតិក្នុងកម្មវិធី លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យកម្លាំងនគរបាលប្រជាជន បន្តលើកតម្កើងប្រពៃណីវីរភាពដ៏រុងរឿង ខិតខំប្រឹងប្រែងបំពេញភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ; យកចិត្តទុកដាក់ខ្ពស់ចំពោះការងារកសាងបក្ស ជំរុញការកសាងកម្លាំងនគរបាលស្អាតស្អំ រឹងមាំ ចំណាន ទំនើប ដែលកាន់តែខិតទៅកៀកជាមួយប្រជាជន ពឹងផ្នែកលើប្រជាពលរដ្ឋ និងជិតស្និទ្ធជាមួយប្រជាជនពីមួយច្ងៃទៅមួយថ្ងៃ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖ “កងកំលាំងនគរបាលប្រជាជនបន្តលើកតម្កើងប្រពៃ ណីវីរភាពដ៏រុងរឿង ខិតខំបំពេញរាល់ភារកិច្ចដែលបានប្រគល់ជូនដោយជោគជ័យ យកចិត្តទុកដាក់លើ ការកសាងបក្ស និងពន្លឿនការកសាងកម្លាំងនគរបាលប្រជាជនពិតប្រាកដ ប្រកប ដោយភាពបរិសុទ្ធ ភាពរឹងមាំ ភាពចំណាន ភាពទំនើប កាន់តែខិតជិតប្រជាជន ពឹងផ្អែកលើប្រជាជន និងកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន។ ខ្ញុំស្នើឱ្យគណៈកម្មាធិការមជ្ឈិមបក្ស និងកម្លាំងនគរបាលមជ្ឈិម ដឹកនាំក្រសួងនគរបាល បន្តដឹកនាំកសាងកម្លាំងនគរបាលឃុំឱ្យរឹងមាំ និងគ្រប់ជ្រុងជ្រោយ ទាំងមនុស្ស អង្គភាពនិងមធ្យោបាយ។ ជាងនេះទៅទៀត ត្រូវតភ្ជាប់ការសាងសង់ប៉ុស្តិ៍នគរបាលឃុំ-សង្កាត់ចំណាន ជាមួយជម្រើសនៃការកសាងឃុំឆ្នើមនៃចលនាប្រជាជនទាំងអស់ការពារសន្តិសុខមាតុភូមិ”។

ក៏នៅក្នុងកម្មវិធីនោះដែរ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានជូនអំណោយ ហើយនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលបានប្រគល់ប័ណ្ណសរសើរប្រធាននគរបាលឃុំឆ្នើម ដល់ប្រធាននគរបាលឃុំចំនួន៦៣ រូប៕


top