ព័ត៌មាន

លើកតម្កើងកម្មាភិបាល បុគ្គលិកវ័យក្មេងពូកែទូទាំងប្រទេសលើកទី៤ឆ្នាំ២០១៧

នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានអញ្ជើញជួបសំណេះសំណាលជាមួយគំរូឆ្នើមទទួលបានពានរង្វាន់ “កម្មាភិបាល បុគលិកពូកែ” លើកទី៤ ឆ្នាំ២០១៧។


នៅទីនេះ លោក Truong Hoa Binh បានសុំឲ្យកម្មាភិបាល បុគ្គលិកម្នាក់ៗ គប្បីកសាងគោលដៅហាត់ពត់លត់ដំដោយខ្លួនឯង លើកកំពស់សមត្ថិភាពខ្លួនឯង សំដៅប្រដេញតាម ល្បឿនវិវឌ្ឍន៍របស់សង្គម។
មុននោះ នាយប់ថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញបានរួមសហការជាមួយសហព័ន្ធពលករវៀតណាម រៀបចំពិធីលើកតម្កើងកម្មាភិបាល បុគ្គលិកពូកេវ័យក្មេងទូទាំងប្រទេស​លើកទី ៤ ឆ្នាំ២០១៧ផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

 

 

 



top