
ទិដ្ឋភាពនៃកម្មវិធី
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយគណៈកម្មាធិការជាតិ UNESCO វៀតណាម បានរួមសហការជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាលរៀបចំពិធីលើកដំកើងបុគ្គល និងសមូហភាពបានរូមចំណែកសកម្ម នាំកម្មវិធី “ផ្សព្វផ្សាយសៀវភៅតាមតំបន់ជនបទ” ទៅដល់តំបន់នានាលើទូទាំងប្រទេស។ នេះជាកម្មវិធីត្រូវបាន UNESCO ប្រគល់ពានរង្វាន់អក្ខរកម្មអន្តរជាតិជាផ្លូវការ នៅក្នុងពិធីរំលឹកខួបលើកទី៥០ នៃទិវាអក្ខរកម្មអន្តរជាតិថ្ងៃទី៩ ខែកញ្ញាកន្លងទៅ។ លោក Nguyen Quang Thach តំណាងឲ្យក្រុមអ្នកស្ថាបនិកកម្មវិធីនេះបានឲ្យដឹងថា៖
“ខ្ញុំបានដាក់ចេញយុទ្ធសាស្ត្រជាក់ស្តែងជាច្រើន នោះគឺទៅកាន់សាលានានារួមសហការ ជាមួយសាលាចលនាឲ្យមានការ ចូលរួមរបស់ឪពុកម្តាយ។ យើងខ្ញុំបានប្រាប់ពួកគេថាប្រសិនបើក្នុង១ឆ្នាំ អនុវត្តរូបសណ្ឋានមានទូរសៀវភៅក្នុងថ្នាក់រៀន ដោយការបង់ប្រាក់៥ម៉ឺនតែប៉ុណ្ណោះ ប៉ុន្តែផលទទួលបានគឺកូនៗរបស់ពួកគេអាច មានសៀវភៅអានគ្រប់ប្រភេទ។ តាំងពីចាប់ផ្តើមកម្មវិធីនេះរហូតមកដល់បច្ចុប្បន្ន មានសាលារាប់រយបានអនុវត្តរូបសណ្ឋានទូរសៀវភៅសម្រាប់ថ្នាក់រៀនផងដែរ”។
នៅក្នុងពិធីនេះ តំណាង UNESCO នៅវៀតណាមបានពិនិត្យថា បទពិសោធន៍របស់បុគ្គល និងសមូហភាពនៅក្នុងកម្មវិធីនេះជា មេរៀនដ៏មានតម្លៃសម្រាប់ប្រទេសនានា លើពិភពលោកក្នុងការកាត់បន្ថយគ្រោះអក្ខរកម្មនិងជម្រុញស្មារតីសិក្សារៀនសូត្រ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម