ព័ត៌មាន

លើកកំពស់ប្រសិទ្ធភាពនៃ ឥណទានគោលនយោបាយក្នុងការអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព


ទិដ្ឋភាពនៅកិច្ចប្រជុំនេះ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា នៅរដ្ឋធានីហាណូយ ក្រសួងការងារ យុទ្ធជន ពិការនិងសង្គមកិច្ចវៀត ណាមបានសហការជាមួយធនាគារគោលនយោបាយសង្គមកិច្ច រៀបចំកិច្ចប្រជុំអនឡាញទូទាំងប្រទេសអំពីតួនាទី ប្រសិទ្ធភាព​នៃឥណទានគោលនយោបាយក្នុងការអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ប្រធានគណៈ កម្មការមជ្ឈឹមទទួលបន្ទុកកម្មវិធីគោលដៅជាតិបានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំនេះ។

គិតរហូតមកដល់បច្ចុប្បន្ននេះ ឥណទានគោលនយោបាយសង្គមកិច្ចបាននិងកំពុងដំណើរការអនុវត្តកម្មវិធីជាង២០ និងកម្មវិធី គម្រោងមួយចំនួនផ្សេងៗ ទៀត ដែលត្រូវបានអង្គការនិងបុគ្គលនៅក្នុងនិងក្រៅប្រទេសប្រគល់សិទ្ធិអោយធនាគារគោលនយោបាយសង្គមកិច្ចអនុវត្ត។ គិតដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៩ ប្រភព​ទុន​សរុបសម្រេចបានប្រមាណ៩ពាន់លានដុល្លាអាមេរិក។ ដើមទុនឥណទានគោលនយោបាយសង្គមកិច្ចត្រូវបានវិនិយោគលើឃុំ សង្កាត់ និងទីរួមខេត្ត១០០%ទូទាំងប្រទេស ដែលក្នុងនោះផ្ដល់អាទិភាពដល់តំបន់ជនជាតិ ភាគតិច តំបន់ព្រៃភ្នំ តំបន់ដែលមានស្ថានភាពរស់នៅលំបាក តំបន់ឆ្ងាយដាច់ស្រយាលនិងតំបន់ព្រំដែន។
ក្នុងចន្លោះពីឆ្នាំ២០១៦ដល់ចុងខែសីហាឆ្នាំ២០១៩ មានគ្រួសារក្រីក្រចំនួន៨លានគ្រួសារនិងមុខសញ្ញាគោលនយោបាយផ្សេងៗទៀត ត្រូវបានអោយខ្ចីទុនពីធនាគារគោលនយោបាយសង្គមកិច្ច ដោយទុនកម្ចីសរុបចំនួន ២២២លានលានដុង តាមនោះរួមចំណែកជួយអោយគ្រួសារជាង ១,៤ លានគ្រួសាររួចផុតពីភាពក្រីក្រ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top