នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ សន្និសីទជនវៀតណាមនៅឯបរទេសលើកទី ៤ និងវេទិកាបញ្ញវន្ត និងអ្នកជំនាញវៀតណាមនៅឯបរទេសឆ្នាំ ២០២៤ បានបើកនៅទីក្រុងហាណូយ។ អញ្ជើញចូលរួមសន្និសីទនេះ មានវត្តមាននាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ; ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអាណិកជនវៀតណាមជាង ៤០០ នាក់ នៅក្នុងប្រទេសនិងដែនដីចំនួន ៤២ ជុំវិញពិភពលោក មកចូលរួម។
ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានថតរូបអនុស្សាវរីយ៍ជាមួយតំណាងអាណិកជនវៀតណាមដែលមកចូលរួមសន្និសីទ។ (រូបថត៖ Lan Phuong)
អញ្ជើញថ្លែងសុន្ទរកថាបើកសន្និសីទ
រដ្ឋមន្ត្រីក្រសួងការបរទេសលោក ប៊ុយ ថាញ់ស៊ើន បានឲ្យដឹងថា
នេះជាឱកាសដើម្បីប្រមូលយកបទពិសោធន៍ និងមេរៀនដ៏មានតម្លៃ
ដើម្បីនាំការងារជនវៀតណាមនៅឯបរទេស ឡើងដល់កម្រិតថ្មី
សមស្របជាមួយតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិក្នុងស្ថានភាពថ្មី
បំពេញតាមសេចក្តីប្រាថ្នាស្របច្បាប់របស់បងប្អូនអាណិកជននិងតួនាទីសំខាន់របស់សហគមន៍
ជនវៀតណាមឯបរទេសក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ៖
“ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ
ចំនួនទឹកប្រាក់សរុបដែលអាណិកជនវៀតណាមផ្ទេរមកប្រទេសវិញ សម្រេចបានជាង ២០០
ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងចំនួនទុនវិនិយោគផ្ទាល់ពីបរទេសដែលត្រូវបានបញ្ចេញក្នុងរយៈពេលដូចគ្នា។
គិតត្រឹមដំណាច់ឆ្នាំកន្លងទៅ
ប្រជាអាណិកជនបានវិនិយោគក្នុងគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ៤២១
ដែលមានដើមទុនចុះបញ្ជីសរុបចំនួន ១,៧២ ពាន់លានដុល្លារអាមេរិក។
ទន្ទឹមនឹងនោះមានសហគ្រាសរាប់ពាន់អង្គភាព ដែលមានទុនវិនិយោគរបស់ជនវៀតណាមនៅបរទេសផងដែរ។
ទាំងនោះគឺជាតួរលេខដែលអាចគណនាបាន ក្រៅពីនោះ
មានការរួមចំណែកជាបញ្ញាដ៏ធំធេងដែលមិនអាចវាស់វែងបានទេ”។
វេទិកាបញ្ញាវន្តនិងអ្នកជំនាញវៀតណាមនៅឯបរទេសឆ្នាំ
២០២៤ ត្រូវបានធ្វើឡើងបន្ទាប់ពីសម័យបើក។ អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី
ហ្វាម មិញជីញ បានអំពាវនាវឲ្យបងប្អូនអាណិកជនវៀតណាម បន្តពង្រីកស្មារតីសាមគ្គីភាព
ឆ្ពោះទៅមាតុភូមិ រួមចំណែកក្នុងបុព្វហេតុកសាងប្រទេសជាតិ ព្រមទាំងអះអាងថា
រដ្ឋាភិបាលនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនសហគមន៍អាណិកជនរួមចំណែកប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិ៖
“ទីមួយ ការងារអំពីជនវៀតណាមនៅឯបរទេស ត្រូវតែបង្ហាញយ៉ាងពេញលេញ
និងពង្រីកបានល្អនូវប្រពៃណីមហាសាមគ្គីជនជាតិទាំងមូល។ ទីពីរ
ត្រូវលើកកម្ពស់ធនធានដ៏ធំធេង និងស្មារតីស្នេហាជាតិ
របស់បងប្អូនជនរួមជាតិនៅក្រៅប្រទេស ឆ្ពោះទៅមាតុភូមិ និងប្រទេសជាតិ ហើយទន្ទឹមនឹងនោះ
បង្ហាញយ៉ាងខ្លាំងក្លានិងប្រកបដោយប្រសិទ្ធភាពនូវមនោសញ្ចេតនា ជំនឿទុកចិត្ត
និងការទទួលខុសត្រូវរបស់បក្ស និងរដ្ឋក្នុងការថែទាំសម្រាប់សហគមន៍ជនវៀតណាមនៅបរទេស។
ទី៣ ការងារអំពីជនវៀតណាមនៅបរទេសត្រូវមានលក្ខណៈស៊ីសង្វាក់គ្នា ទូលំទូលាយ បរិយាប័ន្ន
និងកំណត់យ៉ាងច្បាស់នូវការទទួលខុសត្រូវនៃប្រព័ន្ធនយោបាយទាំងមូល
ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនិងស្មារតីមហាសាមគ្គីជនជាតិទាំងមូល”៕