ព័ត៌មាន

លើកកំពស់ការទូតពហុភាគី ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជាតិឱ្យបានល្អបំផុត

នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានប្រគល់សេចក្តីសម្រេចតម្លើងឋានៈជាឯកអគ្គរដ្ឋទូតជូនថ្នាក់ដឹកនាំក្រសួងការបរទេស ប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេស ថ្នាក់ដឹកនាំនៃអង្គភាពនានារបស់ក្រសួងការបរទេស ថ្នាក់ដឹកនាំអង្គការអន្តរជាតិ ដែលវៀតណាមជាសមាជិក ចំនួន ២៦ រូប។
 

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ VNA)
 
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានប្រគល់សេចក្តីសម្រេចតម្លើងឋានៈជាឯកអគ្គរដ្ឋទូតជូនថ្នាក់ដឹកនាំក្រសួងការបរទេស (រូបថត៖ VNA)
 


អញ្ជើញថ្លែងនៅក្នុងសន្និសីទការទូតលើកទី ៣១ ក្រោយពីពិធីប្រគល់សេចក្ដីសម្រេច នោះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកច្បាស់ថា ក្នុងទំនាក់ទំនងអន្តរជាតិនាបច្ចុប្បន្ននេះ ចាំបាច់ត្រូវលើកត្រដែតគោលការណ៍យកផលប្រយោជន៍ប្រទេសជាតិ និងប្រជាជាតិធ្វើជាមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាកិច្ចការបរទេស។ ទន្ទឹមនឹងនោះ គឺអនុវត្តន៍ការទូត  “ពីបេះដូងទៅកាន់បេះដូង” ដោយជឿទុកចិត្តទៅលើគោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ម្ចាស់ការរបស់វៀតណាម។ លោកប្រធានរដ្ឋបានអះអាងថា ចាំបាច់ត្រូវ បន្តពង្រីកតួនាទីឈានមុខ នៃកិច្ចការបរទេស ក្នុងការបង្កើត និងការពារបរិយាកាសសន្តិភាព ស្ថិរភាព កៀរគរប្រភពធនធានពីខាងក្រៅដើម្បីអភិវឌ្ឍប្រទេសជាតិ លើកកំពស់ឋានៈ និងកិត្យានុភាពរបស់ប្រទេស។

លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ទៅលើភារកិច្ចយុទ្ធសាស្ត្រ ឈានមុខនៃផ្នែកការទូតគឺការពារបរិយាកាសសន្តិភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនឹងនេះគឺចាំបាច់ត្រូវលើកកម្ពស់ការទូតពហុភាគី តភ្ជាប់យ៉ាងជិតស្និទ្ធិជាមួយការទូតទ្វេភាគី ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាជាតិឲ្យបានល្អបំផុតផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top