ព័ត៌មាន

លើកកម្ពស់ប្រៀបខ្លាំងពីសេដ្ឋកិច្ចសមូហភាពក្នុងបរិបទថ្មី

រូបថត៖ (dangcongsan.vn)
 

បច្ចុប្បន្ននេះ លើទូទាំងប្រទេសមានសហករណ៍កសិកម្មជាង ១៧ម៉ឺនកន្លែង ដែលរួមចំណែក ៤% នៃផលិតផលក្នុងស្រុកសរុបនៅទូទាំងប្រទេស។

តួនាទីរបស់សហករណ៍គឺមិនត្រឹមតែចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៀត គឺជួយបង្កើនប្រាក់ចំណូលដល់ ៣០% នៃចំនួនប្រជាជនទូទាំងប្រទេស។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋបានចេញផ្សាយនូវគោលនយោបាយគាំទ្រជាច្រើនដើម្បីជំរុញការអភិវឌ្ឍគំរូសហករណ៍ ដូចជា ការគាំទ្រដើមទុន បណ្តុះបណ្តាលធន ធានមនុស្ស ការជំរុញពាណិជ្ជកម្ម ការពង្រីកទីផ្សារបច្ចេកទេសបច្ចេកវិទ្យាថ្មីជាដើម។  ទោះយ៉ាងណាក៏ដោយនៅតែមានចំណុចខ្វះខាតជាច្រើន ដែលមិនស៊ីសង្វាក់នឹងតម្រូវការជាក់ស្តែងរបស់សហករណ៍។ លោក Pham Minh Dien អនុប្រធានគណកម្មាធិការគោលនយោបាយនិងអភិវឌ្ឍន៍សហករណ៍នៃសម្ព័ន្ធសហករណ៍វៀតណាមបានឲ្យដឹងថា៖  “ត្រូវរៀបចំចាត់ចែងថវិកានិងធនធានថវិការបស់រដ្ឋ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងក្នុងតំបន់សេដ្ឋ កិច្ចសមូហភាពនិងសហករណ៍សមស្របតាមគោលដៅជាតិ។ ការបង្កើតប្រព័ន្ធច្បាប់និងគោលនយោបាយ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចសមូហភាពនិងសហករណ៍ឲ្យសមស្របទៅនឹងយន្តការទីផ្សារ ដោយធានាថា ការធ្វើ សមកាលកម្មគឺអាចធ្វើទៅបាន ដោយផ្អែកលើមូលដ្ឋាននោះ ជំរុញលក្ខណៈស្វ័យភាពនិងទទួលខុសត្រូវដោយខ្លួនឯងនៃអង្គការសេដ្ឋកិច្ចសមូហភាព”។

យ៉ាងណាមិញ ពង្រីកបាននូវតួនាទីរបស់សហករណ៍នឹងផ្សារភ្ជាប់អ្នកផលិតនិងអាជីវកម្ម ជាពិសេសក្នុងវិស័យកសិកម្មតែម្តង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top