ព័ត៌មាន

លើកកម្ពស់ការយល់ដឹងអំពីតួនាទី និងសក្តានុពលរបស់នារីក្នុងកិច្ចការបរទេស

ថ្លែងមតិនៅទីនេះ ប្រធាន សម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បាន ចាត់ទុកថា៖ នារីនិយាយរួមនិងនារីវៀតណាមនិយាយដោយឡែក បាននិងកំពុង ចូលរួមយ៉ាងសកម្ម ហើយទទួលកាន់តំណែងដ៏សំខាន់ ក្នុងប្រព័ន្ធនយោបាយក៏ដូចជា នៅក្នុងទីភ្នាក់ងារ និងអង្គការទទួលបន្ទុកកិច្ចការបរទេស។
  បណ្ដាតំណាងដែលចូលរួមកិច្ចសន្ទនា។ (រូបថត៖ baoquocte.vn)  
នារសៀលថ្ងៃទី ២៥ មេសា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀត ណាម សហការជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកសមភាពយេនឌ័រ និងការផ្ដល់សិទ្ធិដល់ស្ត្រី (UN Women) បានបើកកិច្ចសន្ទនាអំពីប្រធានបទ “នារីនិង ការទូត - តួនាទីរបស់នារីក្នុងការដឹកនាំ និងការគ្រប់គ្រង។ ថ្លែងមតិនៅទីនេះ ប្រធាន សម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បាន ចាត់ទុកថា៖ នារីនិយាយរួមនិងនារីវៀតណាមនិយាយដោយឡែក បាននិងកំពុង ចូលរួមយ៉ាងសកម្ម ហើយទទួលកាន់តំណែងដ៏សំខាន់ ក្នុងប្រព័ន្ធនយោបាយក៏ដូចជា នៅក្នុងទីភ្នាក់ងារ និងអង្គការទទួលបន្ទុកកិច្ចការបរទេស។ ជាពិសេស នារីបានចូលរួម យ៉ាងល្អឥតខ្ចោះ និងប្រកបដោយប្រសិទ្ធភាពក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ ជាមួយនឹងអត្រាខ្ពស់ជាងគោលដៅដែលបានកំណត់ដោយ អង្គការសហប្រជាជាតិ; រួមចំណែកលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ជំរុញ ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសនានាជុំវិញ ពិភពលោក។ លោកស្រី Elisa Fernandez ប្រធានតំណាង UN Women ប្រចាំវៀត ណាម បានសង្កត់ធ្ងន់ថា៖ នារីវៀតណាមដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការបរទេស ជាពិសេសក្នុងការចូលរួមកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕

top