ព័ត៌មាន

លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនដើម្បីឱ្យផ្នែកជលផលវៀតណាមមានការអភិវឌ្ឍក្នុងទិសដៅត្រឹមត្រូវ

ទិដ្ឋភាពនៃកិច្ចប្រជុំ


នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ រវាងរដ្ឋាភិ បាល ក្រសួង វិស័យពាក់ព័ន្ធ ជាមួយបណ្តាខេត្តនិងក្រុងឆ្នេរសមុទ្រស្តីពីការលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត (IUU)។ កិច្ចប្រជុំនេះត្រូវបានតភ្ជាប់រវាងទីស្នាក់ការរដ្ឋាភិ បាលជាមួយខេត្ត-ក្រុងចំនួន ២៨, ស្រុក ទីរួមខេត្ត ចំនួន ១៤៤ និងឃុំ សង្កាត់ ទីរួមស្រុកឆ្នេរសមុទ្រចំនួន ៣៩២។ ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យមានវិធានការដើម្បីសម្រេចបាននូវគោលដៅរបស់ EC ក្នុងការដក “កាតលឿង”។ បន្ទាប់ពីរយៈពេល ៤ ឆ្នាំ នៃការអនុវត្ត ភាគី EC បានវាយតម្លៃខ្ពស់និងទទួលស្គាល់ការប្តេជ្ញាចិត្តនយោបាយនិងការខិតខំប្រឹងប្រែងរបស់វៀតណាម ក្នុងការអនុវត្តដំណោះស្រាយក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU ព្រមទាំងបានបញ្ជាក់ថា វៀតណាមមានការរីកចម្រើនយ៉ាងខ្លាំងហើយកំពុងស្ថិតនៅលើផ្លូវត្រឹមត្រូវ។ ភាគី EC បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះសុឆន្ទៈកិច្ចសហប្រតិបត្តិការតម្លាភាពនិងភាពស្មោះត្រង់របស់វៀតណាមក្នុងការផ្តល់ព័ត៌មាននិងការផ្លាស់ប្តូរព័ត៌មានរវាងភាគីទាំងពីរស្តីពីលទ្ធផលនៃការអនុវត្តការប្រយុទ្ធប្រឆាំងការនេសាទ IUU”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top