នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជាមួយគណៈ កម្មាធិការដឹកនាំស្តីពីការពិនិត្យឡើងវិញ លុបបំបាត់ការលំបាក និងឧបសគ្គទាក់ទងនឹងគម្រោងនានា (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) ដើម្បីស្តាប់របាយការណ៍ស្តីពីការពិនិត្យ ស្វែងរកដំណោះស្រាយ សំដៅបន្តដោះស្រាយរាល់ការលំបាក និងឧបសគ្គសម្រាប់គម្រោងដែលមិនទាន់បានសម្រេច។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននានា ដើម្បីលុបបំបាត់ការលំបាក និងឧបសគ្គនៅក្នុងគម្រោងដែលមិនទាន់សម្រេច (រូបថត៖ Duong Giang/TTXVN)
តាមរយៈការពិនិត្យ
និងរបាយការណ៍របស់ក្រសួង សាខា និងមូលដ្ឋាន ប្រទេសទាំងមូលមានគម្រោងប្រហែល ១.៥០០
ដែលកំពុងប្រឈមនឹងការលំបាក ចំណុះបញ្ហាប្រហែល ២០ ប្រភេទ រួមមានគម្រោងវិនិយោគ សាធារណៈ
គម្រោងវិនិយោគក្រៅថវិកា និងគម្រោងវិនិយោគក្នុងទម្រង់នៃភាពជាដៃគូសាធារណៈ និងឯកជន (PPP)។
នាយករដ្ឋមន្ត្រីបានស្នើឱ្យស្ថាប័ន
អង្គភាព និងមូលដ្ឋានបន្តពិនិត្យ វាយតម្លៃ និងចាត់ថ្នាក់គម្រោងដែលជាប់គាំង ហើយស្នើដំណោះស្រាយសមស្រប លទ្ធភាព និងប្រសិទ្ធភាព; រាយការណ៍ជូននាយករដ្ឋមន្ត្រីមុនថ្ងៃទី១០
ខែមេសា។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់ក្រសួង ស្ថាប័ន សាខា និងមូលដ្ឋាន
ដាក់ចេញសំណើរយ៉ាងសកម្មក្នុងការគ្រប់គ្រងទិសដៅ
និងដំណោះស្រាយដែលមិនទាន់មានច្បាប់កំណត់ ហើយផ្ញើទៅក្រសួងហិរញ្ញវត្ថុ និងការិយាល័យរដ្ឋាភិបាល
ដើម្បីប្រមូល និងរាយការណ៍ជូនគណៈកម្មា ធិការដឹកនាំ៕