ព័ត៌មាន

លីប៊ី៖ការប្រយុទ្ធយ៉ាងកាចសាហាវនៅរដ្ឋធានី Tripoli បណ្ដាលឲ្យមនុស្ស១៥០នាក់ត្រូវស្លាប់និងរងរបួស


មធ្យោបាយធ្វើដំណើរត្រូវបានបំផ្លាញដោយការប្រយុទ្ធរវាង GNA និងក្រុមប្រឆាំង (រូបថត៖AFP/TTXVN)

ក្រសួងសុខាភិបាលលីប៊ីឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២៨ នាក់ត្រូវស្លាប់​និង​១៣០នាក់ទៀតរងរបួសក្នុងការប្រយុទ្ធយ៉ាងកាចសាហាវនៅរដ្ឋធានី Tripoli កាល​ពីថ្ងៃ​ទី២៦ ឧសភា រវាងកងកម្លាំងស្មោះត្រង់ជាមួយរដ្ឋាភិបាល សាមគ្គីភាព​ជាតិ​ (GNA) គាំពារដោយអ.ស.ប ជាមួយនឹងខ្មាន់កាំភ្លើងប្រឆាំង។
 
ក្រសួង​សុខាភិបាលលីប៊ីឲ្យដឹងថា មនុស្សយ៉ាងហោចណាស់២៨ នាក់​ត្រូវស្លាប់​និង​១៣០​នាក់ទៀតរងរបួសក្នុងការប្រយុទ្ធយ៉ាងកាចសាហាវនៅរដ្ឋធានី Tripoli កាលពីថ្ងៃ​ទី២៦ ខែឧសភា រវាង​កងកម្លាំងស្មោះត្រង់ជាមួយរដ្ឋាភិបាល សាមគ្គី​ភាព​ជាតិ (GNA) គាំពារដោយអ.ស.ប ជាមួយនឹងខ្មាន់កាំភ្លើងប្រឆាំង។ តាមតួរ​លេខ​ ដែលត្រូវបានផ្ដល់ដោយលោក Hashem Bishr ជាមន្ត្រីសន្តិសុខ GNA ថា មាន​ទាហាន GNA ចំនួន២៣នាក់ត្រូវស្លាប់ក្នុងបណ្ដាការប្រយុទ្ធពោល ខាងលើ៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​


top