ពាណិជ្ជសញ្ញាវៀតណាម លិងជីណុងឡឹម (Lingzhi Nong Lam) យកជំនះលើអ្នកប្រើប្រាស់វៀតណាម 25/06/2018 បណ្ឌិតវ័យក្មេងង្វៀនវ៉ាន់ហ៊ីវ (Nguyen Van Hieu) និងសហការីស្រាវជ្រាវហើយបង្កើតជាពាណិជ្ជសញ្ញា ផ្សិតលិងជីណុងឡឹម (Lingzhi Nong Lam) គុណភាពឆ្នើម។ ជាង៥ឆ្នាំមានវត្តមាននៅលើទីផ្សារវៀតណាម ពាណិជ្ជសញ្ញាលិងជីណុងឡឹម (Lingzhi Nong Lam) បានមានវត្តមានស្ទើរគ្រប់ខេត្តក្រុងទូទាំងប្រទេស សព្វថ្ងៃកំពុងឆ្ពោះទៅរកគោលដៅលិងជីនីហរណកម្ម។ បណ្ឌិត ង្វៀនវ៉ាន់ហ៊ីវ (Nguyen Van Hieu) ឲ្យដឹងថា លក្ខណៈអាកាសធាតុនិងដីធ្លី កន្លែងជាច្រើននៅវៀតណាម សុទ្ធតែសមស្របសម្រាប់ដាំផ្សិតលិងជី។ បងមានបំណងផលិតចេញ ផលិតផលផ្សិតលិងជីសុទ្ធសាធរបស់វៀតណាម ដែលអាចប្រជែងសមភាពជាមួយពាណិជ្ជសញ្ញាផ្សិតបរទេសដែលនាំចូល។ ពីគោលបំណងនោះ បណ្ឌិតង្វៀនវ៉ាន់ហ៊ីវ និងសហការីបានបង្កើតពាណិជ្ជសញ្ញាលិងជីណុងឡឹម (Lingzhi Nong Lam) ជ្រើសទីកន្លែងបណ្តុះនៅមជ្ឈមណ្ឌលបណ្តុះពូជសហគ្រាសបច្ចេកវិទ្យា (មហាវិទ្យាល័យណុងឡឹម (Nong Lam) ទីក្រុងហូជីមិញ) អនុវត្តបច្ចេកវិទ្យាសរីរាង្គគុណភាពខ្ពស់។ ផលិតផលរបស់លិងជីណុងឡឹម (Lingzhi Nong Lam) បានផលិតចេញពឹងផ្អែកទៅលើលក្ខណៈលូតលាស់ កំណើន នៃរាល់ប្រភេទផ្សិត សម្រាប់ពីនោះយើងនឹងដំណើរការបង្កាត់ បន្សាំ ចិញ្ចឹមផ្សិត ដើម្បីធានាសុវត្ថិភាពគុណភាព និងមានប្រសិទ្ធភាពខ្ពស់។ រួមនឹងសហការីក្រុមវិស្វករកំរិតមហាវិទ្យាល័យ និងបរិសញ្ញាបត្រជាន់ខ្ពស់ ដែលមានថ្វីដៃល្អ សម្រាប់ផលិតចេញផលិតផលសម្រេចស្តង់ដារគុណភាព។ ដំណាក់កាលដាក់វត្ថុធាតុអាចម៍រណា ចូលទៅក្នុងថង់នៅកសិដ្ឋានលិងជីណុងឡឹម (Lingzhi Nong Lam)ខេត្តប៊ិញផឿក (Binh Phuoc)។ រូបថត៖ គីមផឿង ល្បាយអាចម៍រណាដើមកាវស៊ូ ឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់មេរោគ ជាបរិស្ថានល្អសម្រាប់ដាំផ្សិតលិងជី។ រូបថត៖ គីមផឿង កម្មករនៅកសិដ្ឋានលិងជីណុងឡឹម (Lingzhi Nong Lam) នៅខេត្តប៊ិញផឿក (Binh Phuoc) នាំយកល្បាយវត្ថុធាតុដើមទៅផ្អាប់កម្ចាត់មេរោគ។ រូបថត៖ គីមផឿង បណ្ឌិត ង្វៀនវ៉ាន់ហ៊ីវ (Nguyen Van Hieu) ពិនិត្យថង់ល្បាយចុងក្រោយមុនពេលនាំចូលម៉ាស៊ីនផ្អាប់កម្ចាត់មេរោគ ទុកសម្រាប់ដាំផ្សិត។ រូបថត៖ គីមផឿង ផលិតផលរបស់លិងជីណុងឡឹម (Lingzhi Nong Lam) បានទទួលស្គាល់ផលិតផលសម្រេចស្តង់ដារ VietGap និងទទួលស្គាល់ផលិតផលគុណភាពខ្ពស់ CCI ២០១៥ ដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច មជ្ឈមណ្ឌលស្រាវជ្រាវអ្នកប្រើប្រាស់វៀតណាម អង្គការសហការពាណិជ្ជកម្មសកលលោក - Global GTA រៀបចំវាយតម្លៃ និងទទួលស្គាល់។ មកដល់សព្វថ្ងៃ លិងជីណុងឡឹម (Lingzhi Nong Lam) បានផលិតចេញផលិតផលគុណភាពចំនួន២០ប្រភេទដូចជា៖ ផ្សិតលិងជី (ផ្សិតសុក្រំ) ផ្សិតច្រេស ផ្សិតមាស (Gold Dum) ផ្សិត Cordyceps ទឹកលិងជីសម្បុកត្រចៀកកាំ កាហ្វេលិងជី។ល។ ផលិតផលរបស់លិងជីណុងឡឹម (Lingzhi Nong Lam) សម្បូរបែបពីរូបភាពតាំងចាប់ពីផ្សិតមិនទាន់ច្នៃ សសៃ ម្សៅ ឬច្នៃលាយចម្រុះនឹងតែ កាហ្វេ សុរាលិងជី និងធានាធម្មជាតិទាំងស្រុង មិនប្រើប្រាស់ជាតិគិមី។ ពិសេសលិងជីណុងឡឹម (Lingzhi Nong Lam) ជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាដំបូងក្នុងប្រទេស ផលិតបានផ្សិត Cordyceps ដាំបង្កាត់ក្នុងបរិស្ថានសិប្បនិម្មិតគុណភាពខ្ពស់ ដែលមានសមាសភាពឱសថប្រហាក់ប្រហែលនឹងផលិតផលដែលបានប្រមូលផលពីធម្មជាតិ។ ផលិតផលរបស់លិងជីណុងឡឹម (Lingzhi Nong Lam) សព្វថ្ងៃមានវត្តមានគ្រប់ខេត្តក្រុងទូទាំងប្រទេស តាមរយៈប្រព័ន្ធចែកចាយក្រោមចំណុះលិងជីណុងឡឹម (Lingzhi Nong Lam)។ លិងជីណុងឡឹម (Lingzhi Nong Lam) កំពុងឆ្ពោះទៅរកគោលដៅនាំចេញទៅកាន់ប្រទេសនានា នៅទ្វីបអាស៊ី អឺរុប ក្នុងពេលវេលាខាងមុខ៕ បណ្ឌិត ង្វៀនវ៉ាន់ហ៊ីវ (Nguyen Van Hieu) អ្នកបង្កើតពាណិជ្ជសញ្ញាលិងជីណុងឡឹម (Lingzhi Nong Lam) គ្រូមហាវិទ្យាល័យណុងឡឹម (Nong Lam) ទីក្រុងហូជីមិញ។ រូបថត៖ ឯកសារ ផ្សិតលិងជីក្រហមលូតលាស់ ដោយសារលិងជីណុងឡឹម (Lingzhi Nong Lam) ដាំថែ លូតលាស់ធំ និងមានពណ៌ដ៏ចំណាប់អារម្មណ៍។ រូបថត៖ គីមផឿង ផលិតផលផ្សិតលិងជីណុងឡឹម (Lingzhi Nong Lam) គុណភាពខ្ពស់។ រូបថត៖ គីមផឿង ផលិតផលរបស់លិងជីណុងឡឹម (Lingzhi Nong Lam) បានអតិថិជនពេញនិយម និងទុកចិត្ត។ រូបថត៖ គីមផឿង បណ្ឌិត ង្វៀនវ៉ាន់ហ៊ីវ (Nguyen Van Hieu) អញ្ជើញអតិថិជនពិសាតែលិងជី ជាផលិតផលមួយរបស់កសិដ្ឋានលិងជី។ រូបថត៖ គីមផឿង ខ្ទឹមខ្មៅណុងឡឹម (Nong Lam) ផលិតផលមួយផ្សេងរបស់កសិដ្ឋានលិងជីណុងឡឹម (Lingzhi Nong Lam)។ រូបថត៖ គីមផឿង អត្ថបទ៖ សើនងៀ រូបថត៖ គីមផឿងនិងឯកសារ

បណ្ឌិតវ័យក្មេងង្វៀនវ៉ាន់ហ៊ីវ (Nguyen Van Hieu) និងសហការីស្រាវជ្រាវហើយបង្កើតជាពាណិជ្ជសញ្ញា ផ្សិតលិងជីណុងឡឹម (Lingzhi Nong Lam) គុណភាពឆ្នើម។ ជាង៥ឆ្នាំមានវត្តមាននៅលើទីផ្សារវៀតណាម ពាណិជ្ជសញ្ញាលិងជីណុងឡឹម (Lingzhi Nong Lam) បានមានវត្តមានស្ទើរគ្រប់ខេត្តក្រុងទូទាំងប្រទេស សព្វថ្ងៃកំពុងឆ្ពោះទៅរកគោលដៅលិងជីនីហរណកម្ម។ បណ្ឌិត ង្វៀនវ៉ាន់ហ៊ីវ (Nguyen Van Hieu) ឲ្យដឹងថា លក្ខណៈអាកាសធាតុនិងដីធ្លី កន្លែងជាច្រើននៅវៀតណាម សុទ្ធតែសមស្របសម្រាប់ដាំផ្សិតលិងជី។ បងមានបំណងផលិតចេញ ផលិតផលផ្សិតលិងជីសុទ្ធសាធរបស់វៀតណាម ដែលអាចប្រជែងសមភាពជាមួយពាណិជ្ជសញ្ញាផ្សិតបរទេសដែលនាំចូល។ ពីគោលបំណងនោះ បណ្ឌិតង្វៀនវ៉ាន់ហ៊ីវ និងសហការីបានបង្កើតពាណិជ្ជសញ្ញាលិងជីណុងឡឹម (Lingzhi Nong Lam) ជ្រើសទីកន្លែងបណ្តុះនៅមជ្ឈមណ្ឌលបណ្តុះពូជសហគ្រាសបច្ចេកវិទ្យា (មហាវិទ្យាល័យណុងឡឹម (Nong Lam) ទីក្រុងហូជីមិញ) អនុវត្តបច្ចេកវិទ្យាសរីរាង្គគុណភាពខ្ពស់។ ផលិតផលរបស់លិងជីណុងឡឹម (Lingzhi Nong Lam) បានផលិតចេញពឹងផ្អែកទៅលើលក្ខណៈលូតលាស់ កំណើន នៃរាល់ប្រភេទផ្សិត សម្រាប់ពីនោះយើងនឹងដំណើរការបង្កាត់ បន្សាំ ចិញ្ចឹមផ្សិត ដើម្បីធានាសុវត្ថិភាពគុណភាព និងមានប្រសិទ្ធភាពខ្ពស់។ រួមនឹងសហការីក្រុមវិស្វករកំរិតមហាវិទ្យាល័យ និងបរិសញ្ញាបត្រជាន់ខ្ពស់ ដែលមានថ្វីដៃល្អ សម្រាប់ផលិតចេញផលិតផលសម្រេចស្តង់ដារគុណភាព។ ដំណាក់កាលដាក់វត្ថុធាតុអាចម៍រណា ចូលទៅក្នុងថង់នៅកសិដ្ឋានលិងជីណុងឡឹម (Lingzhi Nong Lam)ខេត្តប៊ិញផឿក (Binh Phuoc)។ រូបថត៖ គីមផឿង ល្បាយអាចម៍រណាដើមកាវស៊ូ ឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់មេរោគ ជាបរិស្ថានល្អសម្រាប់ដាំផ្សិតលិងជី។ រូបថត៖ គីមផឿង កម្មករនៅកសិដ្ឋានលិងជីណុងឡឹម (Lingzhi Nong Lam) នៅខេត្តប៊ិញផឿក (Binh Phuoc) នាំយកល្បាយវត្ថុធាតុដើមទៅផ្អាប់កម្ចាត់មេរោគ។ រូបថត៖ គីមផឿង បណ្ឌិត ង្វៀនវ៉ាន់ហ៊ីវ (Nguyen Van Hieu) ពិនិត្យថង់ល្បាយចុងក្រោយមុនពេលនាំចូលម៉ាស៊ីនផ្អាប់កម្ចាត់មេរោគ ទុកសម្រាប់ដាំផ្សិត។ រូបថត៖ គីមផឿង ផលិតផលរបស់លិងជីណុងឡឹម (Lingzhi Nong Lam) បានទទួលស្គាល់ផលិតផលសម្រេចស្តង់ដារ VietGap និងទទួលស្គាល់ផលិតផលគុណភាពខ្ពស់ CCI ២០១៥ ដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច មជ្ឈមណ្ឌលស្រាវជ្រាវអ្នកប្រើប្រាស់វៀតណាម អង្គការសហការពាណិជ្ជកម្មសកលលោក - Global GTA រៀបចំវាយតម្លៃ និងទទួលស្គាល់។ មកដល់សព្វថ្ងៃ លិងជីណុងឡឹម (Lingzhi Nong Lam) បានផលិតចេញផលិតផលគុណភាពចំនួន២០ប្រភេទដូចជា៖ ផ្សិតលិងជី (ផ្សិតសុក្រំ) ផ្សិតច្រេស ផ្សិតមាស (Gold Dum) ផ្សិត Cordyceps ទឹកលិងជីសម្បុកត្រចៀកកាំ កាហ្វេលិងជី។ល។ ផលិតផលរបស់លិងជីណុងឡឹម (Lingzhi Nong Lam) សម្បូរបែបពីរូបភាពតាំងចាប់ពីផ្សិតមិនទាន់ច្នៃ សសៃ ម្សៅ ឬច្នៃលាយចម្រុះនឹងតែ កាហ្វេ សុរាលិងជី និងធានាធម្មជាតិទាំងស្រុង មិនប្រើប្រាស់ជាតិគិមី។ ពិសេសលិងជីណុងឡឹម (Lingzhi Nong Lam) ជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាដំបូងក្នុងប្រទេស ផលិតបានផ្សិត Cordyceps ដាំបង្កាត់ក្នុងបរិស្ថានសិប្បនិម្មិតគុណភាពខ្ពស់ ដែលមានសមាសភាពឱសថប្រហាក់ប្រហែលនឹងផលិតផលដែលបានប្រមូលផលពីធម្មជាតិ។ ផលិតផលរបស់លិងជីណុងឡឹម (Lingzhi Nong Lam) សព្វថ្ងៃមានវត្តមានគ្រប់ខេត្តក្រុងទូទាំងប្រទេស តាមរយៈប្រព័ន្ធចែកចាយក្រោមចំណុះលិងជីណុងឡឹម (Lingzhi Nong Lam)។ លិងជីណុងឡឹម (Lingzhi Nong Lam) កំពុងឆ្ពោះទៅរកគោលដៅនាំចេញទៅកាន់ប្រទេសនានា នៅទ្វីបអាស៊ី អឺរុប ក្នុងពេលវេលាខាងមុខ៕ បណ្ឌិត ង្វៀនវ៉ាន់ហ៊ីវ (Nguyen Van Hieu) អ្នកបង្កើតពាណិជ្ជសញ្ញាលិងជីណុងឡឹម (Lingzhi Nong Lam) គ្រូមហាវិទ្យាល័យណុងឡឹម (Nong Lam) ទីក្រុងហូជីមិញ។ រូបថត៖ ឯកសារ ផ្សិតលិងជីក្រហមលូតលាស់ ដោយសារលិងជីណុងឡឹម (Lingzhi Nong Lam) ដាំថែ លូតលាស់ធំ និងមានពណ៌ដ៏ចំណាប់អារម្មណ៍។ រូបថត៖ គីមផឿង ផលិតផលផ្សិតលិងជីណុងឡឹម (Lingzhi Nong Lam) គុណភាពខ្ពស់។ រូបថត៖ គីមផឿង ផលិតផលរបស់លិងជីណុងឡឹម (Lingzhi Nong Lam) បានអតិថិជនពេញនិយម និងទុកចិត្ត។ រូបថត៖ គីមផឿង បណ្ឌិត ង្វៀនវ៉ាន់ហ៊ីវ (Nguyen Van Hieu) អញ្ជើញអតិថិជនពិសាតែលិងជី ជាផលិតផលមួយរបស់កសិដ្ឋានលិងជី។ រូបថត៖ គីមផឿង ខ្ទឹមខ្មៅណុងឡឹម (Nong Lam) ផលិតផលមួយផ្សេងរបស់កសិដ្ឋានលិងជីណុងឡឹម (Lingzhi Nong Lam)។ រូបថត៖ គីមផឿង អត្ថបទ៖ សើនងៀ រូបថត៖ គីមផឿងនិងឯកសារ