ព័ត៌មាន

លក្ខណៈពិសេសនៃពិធីប្រណាំងទូក ង Soc Trang លើកទី ៤ នៅតំបន់ដីសណ្តទន្លេ Cuu Long


រូបថតៈ TTXVN
 

រសៀល​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ពានរង្វាន់ប្រ ណាំងទូក ង ក្នុងក្របខណ្ឌនៃសប្តាហ៍ពិធីបុណ្យអកអំបូក  - ប្រណាំង​ទូក ង Soc Trang លើកទី ៤ តំបន់ដីសណ្តទន្លេ Cuu Long - ២០១៩ បានបិទ​បញ្ចប់​ប្រកប​ដោយ​សកម្មភាព​តភ្ជាប់ រវាងសហគមន៍ជនជាតិភាគតិចទាំង ៣ គឺ Kinh  - Hoa  - និងខ្មែរនៅទូទាំងខេត្ត។

ការ​ប្រណាំងទូក ង នៃតំបន់ដីសណ្តទន្លេC Cuu Long បានប្រារព្ធធ្វើឡើងនៅដងទន្លេ Maspero ទីក្រុង Soc Trang​ ដោយមានការចូលរួមប្រកួតរបស់ក្រុមចំនួន ៥៩ មកពីខេត្ត Bac Lieu, Ca Mau, Hau Giang, Vinh Long,​ Tra Vinh និង Kien Giang ផង ដែរ។
 
សប្តាហ៍ពិ​ធីបុណ្យ អកអំបូក - ប្រណាំងទូក ង Soc Trang លើកទី ៤ - នៃតំបន់ដីសណ្ដទន្លេ Cuu Long ឆ្នាំ ២០១៩ ​បានធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១១ ខែវិច្ឆិកា រួមមានសកម្មភាពដ៏សម្បូរបែបជាច្រើនដូចជា៖ ពិព័រណ៍​កសិកម្ម; ការសម្តែងសិល្បៈមហាជននិងបង្ហាញម៉ូតសំលៀកបំពាក់ខ្មែរ រួមទាំង​ពិធីបុណ្យ​អាហារ​តាម​ដង​វិថី និង​ពិធីបុណ្យបណ្តែត​ប្រទីព​ជាដើ​ម៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top