ព័ត៌មាន

រំលឹក​ខួប៦៥ ឆ្នាំ​នៃដំណើរទស្សនកិច្ចរបស់​លោក​ប្រធានហូជីមិញមក​ភូមិនេសាទ Cat Ba

រំលឹកខួបអនុស្សាវរីយ៍លើកទី ៦៥ នៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញមកកាន់ភូមិនេសាទ Cat Ba (៣១ មីនា ១៩៥៩ - ៣១ មីនា ២០២៤) និងទិវាប្រពៃណីនៃផ្នែកជលផលវៀតណាម (១ មេសា) ស្រុក Cat Hai ខេត្ត Hai Phong បានរៀបចំសកម្មភាពដ៏គគ្រឹកគគ្រេងជាច្រើន ហើយបានបើកកម្មវិថី ទេសចរណ៍ Cat Ba ឆ្នាំ ២០២៤។

ចំណុចលេចធ្លោនៃពិធីបុណ្យគឺកម្មវិធីសិល្បៈ៖ " Cat Ba បៃតង២០២៤" រំលឹកខួបលើកទី ៦៥ នៃដំណើរទស្សនកិច្ចរបស់លោកប្រធានហូជីមិញមកភូមិនេសាទ និងពិធីបើក ឆ្នាំទេសចរណ៍ Cat Ba  ២០២៤ ដែលប្រព្រឹត្តទៅនាយប់ថ្ងៃទី ៣១ ខែមីនា នៅទីរួមស្រុក Cat Ba ស្រុក Cat Hai។ បន្ទាប់ពីកម្មវិធីសិល្បៈ មានការបាញ់កាំជ្រួចកម្ពស់ទាប នៅឯមជ្ឈមណ្ឌលទេសចរណ៍ Cat Ba។

ផ្លូវ​ឆ្លង​ព្រៃ​ដ៏ស្រស់ស្អាត​ដែល​នាំទៅកាន់​ឧទ្យាន​ជាតិ​ Cat Ba។ រូបថត៖ VNA

ដើម្បីណែនាំ និងបម្រើប្រជាជនទៅកាន់ Cat Ba លោក Vu Manh Trung ប្រធានកំពង់ផែសាឡាង Dong Bai - Cai Vieng បានមានប្រសាសន៍ថា៖ “កំពង់ផែសាឡាងកំពុងរក្សាសាឡាងចំនួន ៧គ្រឿង ជាមួយបុគ្គលិកជាង ៨០ នាក់ ដើម្បីបម្រើប្រជាពលរដ្ឋនិងភ្ញៀវទេសចរ។ ជាមួយនឹងចំនួនភ្ញៀវទេសចរដ៏ច្រើនបែបនេះ កម្លាំងជាច្រើនបានសម្របសម្រួលរក្សាសន្តិសុខ និងណែនាំភ្ញៀវទេសចរ៕


top