ព័ត៌មាន

រំលឹក​ខួបលើក​ទី ៩៥ ទិវាបង្កើត​បក្សកុម្មុយនិស្តវៀតណាមនៅប្រទេសគុយបា

នាថ្ងៃទី ១២ ខែកុម្ភៈ នៅរដ្ឋធានី Havana ប្រទេសគុយបា បក្សកុម្មុយនិស្ត និងរដ្ឋគុយបាបានប្រារព្ធពិធីរំលឹកខួប ៩៥ឆ្នាំ នៃទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៣០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥)។

អញ្ជើញចូលរួមក្នុងពិធីនេះ មានលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា លោក Miguel Diaz Canel Bermudez; ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo Hernandez; នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz ជាមួយតំណាងអង្គទូតនិងកម្មាភិបាលនៃស្ថានទូតវៀតណាម សម្ពន្ធយុវជន និងសហគ្រាសវៀតណាមប្រចាំនៅគុយបា។

សមាជិកការិយាល័យនយោបាយ លេខាអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន ប្រធានគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា លោក Roberto Morales Ojeda បានលើកឡើងពីគំរូនៃទំនាក់ទំនងវៀតណាម-គុយបា។ រូបថត៖ Luu Viet Hung/VNA

អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា លោក Le Quang Long បានសង្កត់ធ្ងន់ថា ពិធីនេះគឺជាព្រឹត្តិការណ៍សំខាន់ដើម្បីពិនិត្យឡើងវិញនូវប្រវត្តិសាស្ត្រដ៏រុងរឿងរបស់បក្សកុម្មុយនិស្តវៀតណាម គោរពការរួមចំណែកដ៏ធំធេងរបស់បក្សក្នុងបុព្វហេតុបដិវត្តន៍វៀតណាម ក៏ដូចជាបុព្វហេតុតស៊ូដើម្បីសន្តិភាព ឯករាជ្យជាតិ និងវឌ្ឍនភាពរបស់មនុស្សជាតិ។ លោកឯកអគ្គរដ្ឋទូតបានអះអាងជាថ្មីម្តងទៀតថា ទំនាក់ទំនងពិសេស មិត្តភាព និងសាមគ្គីភាពរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្សកុម្មុយនិស្តគុយបាបានដើរតួជាមូលដ្ឋានគ្រឹះនយោបាយ តម្រង់ទិសសម្រាប់ការអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងគុយបា៕


top