ព័ត៌មាន

រំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពិលីនៅកោះ Gac Ma

នាព្រឹកថ្ងៃទី១៤ មីនា នៅមណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជន Gac Ma នៅ ស្រុក Cam Lam ថ្នាក់ដឹកនាំខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម បានរៀបចំពិធីអុជធូប ដាក់កម្រងផ្កា រំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាយុទ្ធជនដែលបាន​ពលីជីវិត ដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រមាតុប្រទេស។ ថ្នាក់ដឹកនាំគណៈ កម្មាធិការបក្សខេត្ត ក្រុមប្រឹក្សា​ប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ រួមជាមួយតំណាងមកពីតំបន់និង​កង​កម្លាំងប្រដាប់អាវុធ នានា បានអុជធូប ដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខ័ន្ធកម្មាភិបាលនិងយុទ្ធជន កងទ័ពជើង​ទឹកប្រជាជនវៀតណាមទាំង៦៤នាក់ ដែលបានពលីជីវិតដ៏អង់អាចក្លាហាននៅកោះ Gac Ma ដើម្បីការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋ របស់មាតុប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top