ព័ត៌មាន

រំលឹកទិវាអន្ដរជាតិប្រទេសនិយាយភាសាបារាំងថ្ងៃទី២០មិនានៅទីក្រុងហាណូយ


អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ha Kim Ngocថ្លែងមតិក្នុងពិធី

ពិធីរំលឹកទិវាអន្ដរជាតិប្រទេសនិយាយភាសាបារាំងបានរៀបចំឡើង នៅទីក្រុងហាណូយ នាថ្ងៃទី១៨ ខែមិនា ឆ្នាំ​២០១៦​។ ថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីការបរទេសវៀត​ណាម លោក Ha Kim Ngoc បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការដែល​សហគមន៍ និយាយ​ភាសាបារាំងបន្តផ្តោតសំខាន់លើការងារជម្រុញ កិច្ចសហប្រតិបត្តិការ និង​សាមគ្គី​ភាព​ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ ហើយមានតួនាទីនិងឋានៈកាន់ តែខ្ពស់លើ​ឆាក​អន្តរជាតិ​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ​។ លោក Ha Kim Ngoc បានអះអាង ថា៖​ “ការដែល​វៀតណាម​យក​ចិត្ត​ទុក​ដាក់​ជម្រុញ​កិច្ច​សហប្រតិ​បត្តិ​ការ ជាមួយ​សហ​គមន៍​និយាយភាសាបារាំង ម្ចាស់ការចូលរួមទៅលើរាល់ការខំប្រឹងប្រែងរួម របស់​សហគមន៍ ដើម្បីសន្តិភាព និង​ការអភិវឌ្ឍន៍ គឺ​ស្ថិតនៅក្នុងគោលមាគ៌ា កិច្ចការ​បរទេសឯករាជ្យ ម្ចាស់ការ ពហុ​បែប​ពហុ​ទំនាក់​​ទំនង ម្ចាស់ការនិងសកម្ម ធ្វើសមា​ហរណកម្មអន្តរជាតិ ជាមិត្ត​ជាដៃគូមានទំនុកទុក​ចិត្ត និង​ជាសមាជិក​មាន​ការ​ទទួលសុខ​ត្រូវក្នុងសហគមន៍អន្តរជាតិ”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 


top