នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ នៅរដ្ឋធានីហាណូយបញ្ជាការដ្ឋានឆ្មាំការពារបានរៀបចំជំនួបប្រាស្រ័យប្រពៃណីក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៥ ទិវាបង្កើតកងកម្លាំងឆ្មាំការពារនគរបាលប្រជាជន (ថ្ងៃទី១៦ កុម្ភៈ ឆ្នាំ១៩៥៣ ថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៨)។

រំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបង្កើតកងកម្លាំងឆ្មាំការពារនគរបាលប្រជាជន
(រូបថត៖ VOV)
អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អះអាងថា កងកម្លាំងឆ្មាំការពារនគរបាលប្រជាជនដើរតួនាទីសំខាន់ ពិសេសលើសមរភូមិការពារសន្តិសុខមាតុប្រទេស ការពារបក្ស រដ្ឋ ប្រជាជន និងលទ្ធិសង្គមនិយម។ ប្រធានរដ្ឋលោក Tran Dai Quang សង្កត់ធ្ងន់ថា កងកម្លាំងឆ្មាំការពារនគរបាលបន្ត ផ្លាស់ប្ដូរថ្មី លើកកំពស់ប្រសិទ្ធភាព គុណភាព ជំនាញ អនុវត្តន៍ឲ្យបានល្អនូវការងារបង្ការប្រឆាំង តស៊ូរាំងស្កាត់ប្រកបដោយប្រសិទ្ធភពនូវអំពើបំផ្លិចបំផ្លាញ និងអំពើភេរវកម្មរបស់កម្លាំងអមិត្តនិងបទល្មើស៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម