ព័ត៌មាន

រំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ចក្រភពអង់គ្លេស

 នាព្រឹក​ថ្ងៃទី២៦ ខែតុលា ឆ្នាំ​២០១៨ នៅទីក្រុងហូជីមិញ គណៈកម្មា ធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​បានរៀប​ចំពិធីរំលឹក​ខួបអនុស្សាវរីយ៍លើកទី ៤៥ទិវាបង្កើតទំនាក់ទំនងការទូតរ​វាងវៀត​ណាម និងចក្រភពអង់​គ្លេស (ឆ្នាំ១៩៧៣-ឆ្នាំ​២០១៨)។
 
ថ្លែងនៅទី​នេះ លោក Le Thanh Liem អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា បន្ទាប់​ពីការ​បង្កើតទំនាក់ទំនងការទូតមក​ ទំនាក់ទំនង​ទ្វេភាគី​រវាងវៀត​ណាម​ជាមួយ​អង់គ្លេស​បានអភិវឌ្ឍន៍​យ៉ាងឆាប់​រហ័សគ្រប់​វិស័យ ពិសេសគឺក្រោយពីពេលលើកទំនាក់ទំនង​ឡើងភាពជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២​០១០​។ លោកបានសង្កត់ធ្ងន់ថា ការ​បង្កើនសកម្មភាពជួបប្រាស្រ័យលើវិស័យនយោបា​យ ​ការទូត សេដ្ឋកិច្ចពាណិជ្ជ​កម្មវិនិយោគ​ វប្បធម៌សង្គម​ រវាងប្រទេសទាំង​ពីរក៏ដូច​ជាកិច្ច​សហប្រតិ​បតិ្តការ​កាន់​តែជិ​ត​ស្និទ្ធក្នុង​ការដោះ​ស្រាយបញ្ហា​សកលនិងតំបន់នោះ ​នឹងរួមចំណែក​ធ្វើឲ្យស៊ីជំ​រៅថែមទៀត​នូវទំនាក់​ទំនងភាព​ជាដៃគូយុទ្ធ​សាស្ត្រវៀត​ណាម-អង់​គ្លេស បង្កើនការយល់ដឹងគ្នាទៅវិញទៅ​មក ព្រមទាំងឆ្លើ​យតបនឹង​បំណង​ប្រាថ្នា​និង​ផលប្រយោជន៍​របស់ប្រជាជ​ននៃ​ប្រទេសទាំងពីរផងដែរ៕​

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម​
 


top