ព័ត៌មាន

រំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap៖ ទស្សនៈរបស់ជនជាតិអូទ្រីសម្នាក់

ទាំងវៀតណាមនិងអូទ្រីសសុទ្ធតែបានឆ្លងកាត់ប្រវត្តិសាស្ត្ររួម ហើយនាបច្ចុប្បន្ននេះនៅតែជះឥទ្ធិពលដល់អត្តសញ្ញាណរបស់ប្រទេសទាំងពីរ។

លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap  (ប្រភព៖ Quangngai.dcs.vn)

ក្នុងឱកាសរំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap  (២៥  សីហា ឆ្នាំ ១៩១១-២៥ សីហា ២០២១) លោកអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ  Patrick Horvath មកពីសម្ព័ន្ធសមាគមសិក្សាស្រាវជ្រាវអំពីគោលនយោបាយសេដ្ឋកិច្ចវិទ្យាសាស្ត្រ (WIWIPOL) នៃសាធារណរដ្ឋអូទ្រីសមានអត្ថបទសរសេរដោយបង្ហាញពីភាពអង់អាចក្លាហាន និងគំនិតយុទ្ធសាស្ត្រឆ្នើមរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ក្នុងការតស៊ូប្រឆាំងពួកអាណានិគមបារាំងនិងចក្រពត្តិអាមេរិករបស់ប្រជាជនវៀតណាម។

ក្នុងអត្ថបទសរសេរនេះ លោក Patrick Horvath បានជាត់ទុកថា ទាំងវៀតណាម និងអូទ្រីសសុទ្ធតែបានឆ្លងកាត់ប្រវត្តិសាស្ត្ររួម ហើយនាបច្ចុប្បន្ននេះ នៅតែជះឥទ្ធិពលដល់អត្តសញ្ញាណរបស់ប្រទេសទាំងពីរ។ លោកបានឲ្យដឹងថា នៅសតវត្សរ៍ទី ១៩ អូទ្រីសបានឆ្លងកាត់សង្គ្រាមតស៊ូដ៏លំបាកប្រឆាំងនឹងការវាទទួលីរបស់បារាំងនៅទូទាំងទ្វីបអឺរ៉ុប។ សង្គ្រាមតស៊ូប្រឆាំងលទ្ធិអាណានិគមនិយមបារាំងរបស់វៀតណាមក៏ស្រដៀងគ្នានេះដែរ។ ដូច្នេះហើយ ទាំងអូទ្រីសនិងវៀតណាមសុទ្ធតែបានយល់ពីតម្លៃនៃសេរីភាព និងការប្រយុទ្ធប្រឆាំងការឈ្លានពានពីបរទេស។

លោកអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ  Patrick Horvath


នាបច្ចុប្បន្ននេះអូទ្រីស និងវៀតណាមគឺជាដៃគូអន្តរជាតិ។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែកើនឡើង ក្នុងនោះតម្លៃប្រាក់នាំចូល របស់អូទ្រីសចំពោះផលិតផលរបស់វៀតណាមសម្រេចបាន ១ ពាន់លានអឺរ៉ូ/ឆ្នាំ។ ដោយមានផ្នែកឧស្សាហកម្មអភិវឌ្ឍន៍ខ្ពស់នោះ អូទ្រីសមានសក្តានុពលក្លាយទៅជាវិនិយោគិនសំខាន់នៅវៀតណាមនាពេលអនាគត។

ក្នុងឱកាស រំលឹកខួបលើកទី ១១០ ទិវាកំណើតរបស់ លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap នោះ លោក Patrick Horvath មានគោលបំណងថាអូទ្រីសនិងវៀតណាមនឹងរួមគ្នាចែករំលែកអំពីអនាគតប្រកបដោយសេរីភាព សន្តិភាព និងមិត្តភាពផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top