បន្តកម្មវិធីការងារនៃសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ នារសៀលថ្ងៃទី១៩ ខែឧសភា នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានពិភាក្សានៅសាលប្រជុំ លើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់រៀបចំ អយ្យការប្រជាជន។
សមាជិករដ្ឋសភាបានឯកភាពខ្ពស់លើការធ្វើវិសោធនកម្មច្បាប់ ដើម្បីធ្វើស្ថាប័ន ភាវូបនីយកម្មនូវគោលជំហររបស់បក្ស និងរដ្ឋលើការចាត់តាំង បង្រួម លើកកំពស់ សុពលភាពនិងប្រសិទ្ធភាពរបស់ក្បាលម៉ាស៊ីនដឹកនាំរដ្ឋ។ អយ្យការប្រជាជនគួរតែ ផ្លាស់ប្តូរពីគំរូ ៤ កម្រិតបច្ចុប្បន្ន (ថ្នាក់កំពូល ថ្នាក់ខ្ពស់ ថ្នាក់ខេត្ត ថ្នាក់ស្រុក) មកត្រឹម ៣ កម្រិត (ថ្នាក់កំពូល ថ្នាក់ខេត្ត និងថ្នាក់តំបន់)។ លោក Nguyen Tam Hung សមាជិក រដ្ឋសភានៃខេត្ត Ba Ria - Vung Tau បានផ្ដល់មតិថា៖ “សេចក្តីព្រាងច្បាប់ បានកំណត់ការរៀបចំអយ្យការប្រជាជន ជា ៣ កម្រិត ជាក់ស្ដែងគឺ៖
អយ្យការប្រជាជនកំពូល អយ្យការប្រជាជនខេត្ត និងអយ្យការប្រជាជន តំបន់។ ខ្ញុំយល់ស្របនឹងទិសដៅនេះ ព្រោះវាស្របតាមគោលជំហរមិនរៀបចំអាជ្ញាធរ មូលដ្ឋានថ្នាក់ស្រុក។ ខ្ញុំស្នើថា គណៈតាក់តែងសេចក្តីព្រាងច្បាប់នេះ ពិចារណា និង វាយតម្លៃបន្ថែមទៀតលើភាពសមស្របនៃសេចក្តីព្រាងច្បាប់ជាមួយនឹងសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក ជាពិសេសការសន្យាទាក់ទងនឹងសិទ្ធិមនុស្សក្នុង សកម្មភាពបណ្ដឹងវិវាទ”៕