ព័ត៌មាន

រៀបចំរចនាសម្ព័ន្ធកម្មាភិបាល ដើម្បីកែទម្រង់គោលនយោបាយប្រាក់បៀវត្សរ៍

ទាក់ទិននឹងការកាត់បន្ថយក្របខ័ណ្ឌកម្មាភិបាល និងពលករដែលទទួលថវិការដ្ឋនោះ លោកស្រីរដ្ឋមន្ត្រី Pham Thi Thanh Tra បានឲ្យដឹងថា នៅឆ្នាំ ២០២១ ប្រទេសទាំងមូលបានសម្រេចលើសពីគោលដៅនៃការកាត់បន្ថយក្របខ័ណ្ឌកម្មាភិបាល (១០%) ដែលការិយាល័យនយោបាយបានកំណត់តាមសេចក្តីសម្រេចចិត្ត ចុះថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៥។
  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Pham Thi Thanh Tra។ រូបថត៖ quochoi.vn  

នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងហាណូយ សមាជិកសភាបានអញ្ជើញចូលរួមសម័យប្រជុំលើកទី ៤ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ ដើម្បីធ្វើការសួរដេញដោលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស្រី Pham Thi Thanh Tra អំពីបញ្ហាលើវិស័យផ្ទៃក្នុង។ ខ្លឹមសារនៃការសួរដេញដោលរួមមានបញ្ហាទាក់ទងនឹងការរៀបចំកម្មាភិបាល កាត់បន្ថយក្របខ័ណ្ឌកម្មាភិបាល លើកកម្ពស់គុណភាពកម្មាភិបាល និងអនុវត្តន៍កំណែទម្រង់គោលនយោបាយប្រាក់បៀវត្សរ៍សម្រាប់កម្មាភិបាល។

អញ្ជើញថ្លែងក្នុងសម័យប្រជុំ លោកស្រីរដ្ឋមន្ត្រី Pham Thi Thanh Tra បានមានប្រសាសន៍ថា ដើម្បីវាយតម្លៃកម្មាភិបាលឱ្យកាន់តែប្រសើរឡើង គឺ ចាំបាច់ត្រូវផ្តោតលើការសុក្រិតរបៀបរបបច្បាប់ ហើយត្រូវមានស្តង់ដារវាយតម្លៃជាក់ស្ដែង៖ យើងចាំបាច់ត្រូវសម្រេចរួចរាល់ការកំណត់មុខតំណែង និងក្របខ័ណ្ឌសមត្ថភាព ដើម្បីធ្វើជាមូលដ្ឋានដើម្បីវាយតម្លៃគុណភាពជួរកម្មាភិបាលតាមមុខតំណែងការងារ។ ក្រសួងគ្រប់គ្រងវិស័យ និងមូលដ្ឋាននានាក៏ត្រូវផ្អែកលើបទប្បញ្ញត្តិរួមរបស់បក្ស និងរដ្ឋាភិបាល ដើម្បីអនុវត្តន៍ជាក់ស្ដែងនៅអង្គភាពរបស់ខ្លួន ដើម្បីវាយតម្លៃលើកម្មភិបាលបើកចំហ សមភាព ប្រជាធិបតេយ្យ និងត្រឹមត្រូវ។ នេះគឺជាមូលដ្ឋាន និងជាកម្លាំងចលករដល់កម្មាភិបាល បំពេញការងារឲ្យបានល្អប្រសើរផងដែរ

ទាក់ទិននឹងការកាត់បន្ថយក្របខ័ណ្ឌកម្មាភិបាល និងពលករដែលទទួលថវិការដ្ឋនោះ លោកស្រីរដ្ឋមន្ត្រី Pham Thi Thanh Tra បានឲ្យដឹងថា នៅឆ្នាំ ២០២១ ប្រទេសទាំងមូលបានសម្រេចលើសពីគោលដៅនៃការកាត់បន្ថយក្របខ័ណ្ឌកម្មាភិបាល (១០%) ដែលការិយាល័យនយោបាយបានកំណត់តាមសេចក្តីសម្រេចចិត្ត ចុះថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៥ ផងដែរ៕


top