កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា នៅទីក្រុង Buon Ma Thuot ខេត្ត Dak Lak ពិធីបុណ្យសំពះព្រះខែត្រូវបានរៀបចំឡើងក្រោមប្រធានបទ "បុណ្យសំពះព្រះខែ រីករាយជាមួយមិត្តភក្តិទៅសាលារៀន"។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Nguyen Hoa Binh អញ្ជើញថ្លែងនៅកម្មវិធី។ (រូបថត៖ VNA)
នេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពនៃកម្មវិធី “ចង្កៀងគោមបំភ្លឺក្ដីសុបិន្ត” ដែលរៀបចំដោយគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ និងក្រុមប្រឹក្សាកុមារមជ្ឈិម។ គណៈកម្មការរៀបចំបានប្រគល់អំណោយចំនួន ១៧០០ កញ្ចប់ រួមទាំងអាហារូបករណ៍ កង់ និងអំណោយបុណ្យសំពះព្រះខែដល់កុមារដែលមានស្ថានភាពលំបាកក្នុងខេត្ត Dak Lak។ អញ្ជើញថ្លែងមតិក្នុងកម្មវិធី ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍វៀតណាមលោក Nguyen Hoa Binh បានសម្ដែងគោលបំណងថា ក្មួយៗកុមារនឹងបន្តខិតខំប្រឹងប្រែងក្នុងការសិក្សា ហាត់ពត់លត់ដំ និងឈានឡើងក្នុងជីវភាព; រួបរួម ចែករំលែក និងជួយឧបត្ថម្ភអ្នកដែលជួបការលំបាក ជាពិសេសអ្នកដែលកំពុងទទួលរងនូវផលវិបាកធ្ងន់ធ្ងរនៃព្យុះទីហ្វុងយ៉ាហ្គី និងទឹកជំនន់...
ក្នុងពេលជាមួយគ្នានោះ នៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី១៤ កញ្ញា កុមារចំនួន ៥០០នាក់ដែលមានស្ថានភាពគ្រួសារលំបាក និងកុមារកំព្រាដោយសារជំងឺរាតត្បាត Covid-១៩ នៅទីក្រុងបានទទួលអំណរបុណ្យសំពះព្រះខែដែលរៀបចំឡើងដោយក្រុម Saigontourist និង កាសែត យុវជន។ នៅទីនេះ កុមារបានចូលរួមក្នុងសកម្មភាពដ៏គួរឱ្យរំភើប និងកក់ក្តៅជាច្រើនដូចជា៖ "ពិភពអាហារ" ការសម្តែងសិល្បៈ និងការទទួលអំណោយបុណ្យសំពះព្រះខែ។
ក្នុងឱកាសនេះដែរ ក្នុងរយៈពេល ៧ យប់ជាប់ៗគ្នា (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែកញ្ញា) សម្ព័ន្ធសហជីពនៃតំបន់កែច្នៃ-ឧស្សាហកម្ម ទីក្រុងហូជីមិញ បានរៀបចំកម្មវិធី “រាត្រីបុណ្យសំពះព្រះខែ” និងប្រគល់អំណោយដល់សិស្សពូកែក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន ៦៥០០នាក់ ដែលជាកូនចៅកម្មករកម្មការិនីនៅក្នុងតំបន់កែច្នៃនាំចេញ និងឧស្សាហកម្មរបស់ទីក្រុង៕