ព័ត៌មាន

រឿងហេតុធ្លាក់យន្តហោះនៅប្រទេសចិន៖ លោកប្រធានរដ្ឋ Xi Jinping បញ្ជាឲ្យស៊ើប អង្កេតហើយផ្តោតលើការស្វែងរកនិងជួយសង្គ្រោះ

លោកប្រធានរដ្ឋ Xi Jinping បានបញ្ជាឲ្យដាក់ពង្រាយភ្លាមមួយ រំពិចនូវការឆ្លើយតបជាបន្ទាន់ ដោយប្រមូលកម្លាំងទាំងអស់សម្រាប់សកម្មភាពស្វែងរក និងជួយសង្គ្រោះ ព្រមទាំងតម្រូវឲ្យបើកការស៊ើបអង្កេតភ្លាមៗលើឧប្បត្តិហេតុដើម្បី កំណត់ពីមូលហេតុបង្កឡើងគ្រោះថ្នាក់ក៏ដូចជាបង្កើនការធានាសន្តិសុខសម្រាប់ អាកាសចរណ៍ស៊ីវិលផងដែរ។
  បំណែកយន្តហោះត្រូវបានរកឃើញនៅកន្លែងកើតហេតុ។ (រូបថត៖ Chinanews.com)  

កាលពីថ្ងៃទី ២១ ខែមីនា ប្រធានរដ្ឋចិនលោក Xi Jinping បានបញ្ជាឲ្យផ្តោតការ យកចិត្តទុកដាក់ជាអតិបរមាលើការងារស្វែងរក និងជួយសង្គ្រោះក្នុងរឿងហេតុធ្លាក់ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នៅតំបន់ភ្នំភាគខាង ត្បូងប្រទេសនេះ។ លោកប្រធានរដ្ឋ Xi Jinping បានបញ្ជាឲ្យដាក់ពង្រាយភ្លាមមួយ រំពិចនូវការឆ្លើយតបជាបន្ទាន់ ដោយប្រមូលកម្លាំងទាំងអស់សម្រាប់សកម្មភាពស្វែងរក និងជួយសង្គ្រោះ ព្រមទាំងតម្រូវឲ្យបើកការស៊ើបអង្កេតភ្លាមៗលើឧប្បត្តិហេតុដើម្បី កំណត់ពីមូលហេតុបង្កឡើងគ្រោះថ្នាក់ក៏ដូចជាបង្កើនការធានាសន្តិសុខសម្រាប់ អាកាសចរណ៍ស៊ីវិលផងដែរ។

នៅព្រឹកថ្ងៃដដែល នាយកដ្ឋានអាកាសចរណ៍ស៊ីវិលចិន (CAAC) បានដំណើរ ការយន្តការបន្ទាន់ ហើយចាត់បញ្ជូនក្រុមការងារទៅកាន់កន្លែងធ្លាក់យន្តហោះ។ CAAC បានបញ្ជាក់ថា យន្តហោះ Boeing ៧៣៧ របស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលចេញដំណើរពីទីក្រុង Kunming (រដ្ឋធានីនៃខេត្ត Yunnan) ទៅ កាន់ទីក្រុង Guangzhou (រដ្ឋធានីនៃខេត្ត Guangdong) បានបាត់ការទាក់ទង ខណៈ កំពុងហោះហើរពីលើទីក្រុង Wuzhou នៃខេត្ត Guangxi ។ នៅពេលកើតហេតុ លើ យន្តហោះមានមនុស្សចំនួន១៣២នាក់ ក្នុងនោះមានអ្នកដំណើរ១២៣នាក់និងក្រុមអ្នកបើកបរ៩នាក់៕


top