ព័ត៌មាន

រួមដៃរក្សានិងអភិវឌ្ឍន៍ភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស


រួមដៃរក្សានិងអភិវឌ្ឍន៍ភាសាវៀតណាមក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស

នារសៀលថ្ងៃទី ៦ ខែមករា ឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅសិក្ខាសាលាស្តីអំពីកិច្ចសហការជួយឧបត្ថម្ភការងារបង្ហាត់បង្រៀននិងរៀនសូត្រភាសាវៀតណាម ក្នុងសហគមន៍ជនវៀតណាមនៅឯបរទេស។ នៅសិក្ខាសាលាលើកនេះ មានអាណិកជនវៀតណាមរួមជាមួយកម្មាភិបាលគ្រូបង្រៀន​សកល​វិទ្យាល័យ​ អ្នកជំនាញភាសាវិទ្យា តំណាងនៃសមាគមទាក់ទងជាមួយជនវៀតណាមនៅឯបរទេស បានចែក​រំ​លែក​បទពិសោធន៍ ក្នុងការងារបង្ហាត់បង្រៀនភាសាវៀតណាមនៅឯបរទេសវិភាគការលំបាកលំបិន ហើយនាំចេញដំណោះស្រាយសំដៅលើកកំពស់ប្រសិទ្ធភាពការងារបង្រៀននិងរៀនសូត្រភាសាវៀតណាមក្នុងសហគមន៍អាណិក​ជនវៀតណាមនៅឯបរទេស។ បណ្ដាតំណាងបានឯកភាពអំពីភាពចាំបាច់នៃការរក្សានិងពង្រីកយ៉ាងខ្លាំង​ក្លាថែមទៀតការបង្រៀននិងរៀនសូត្រភាសាវៀតណាមសំរាប់អាណិកជននៅឯបរទេស សំដៅរក្សានិងពង្រីក​អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 


top