ព័ត៌មាន

រួមដៃជាមួយប្រជាជនភាគកណ្តាលប៉ែកខាងត្បូង និងតំបន់ Tay Nguyen ស្ថិរភាពជីវភាពរស់នៅឲ្យបានឆាប់ៗ

ភ្លៀងធ្លាក់ខ្លាំងដែលបានអូសបន្លាយអស់រយៈពេលជាច្រើនថ្ងៃ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាខេត្តភាគកណ្តាល និងតំបន់ Tay Nguyen ដោយគិតត្រឹមម៉ោង ៦:៣០ ល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា) មនុស្ស ១០២ នាក់បានស្លាប់ និងបាត់ខ្លួន (ដែលក្នុងនោះ មនុស្ស ៩០ នាក់បានស្លាប់ និង ១២ នាក់បាត់ខ្លួន)។
  ទឹកជំនន់ជាប្រវត្តិសាស្ត្រនៅខេត្តភាគកណ្តាល នាប៉ុន្មានថ្ងៃថ្មីៗនេះ បានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិ។ រូបថត៖ VOV  
  ភ្លៀងធ្លាក់ខ្លាំងរយៈពេលយូរបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅបណ្តាខេត្តភាគកណ្តាល និងតំបន់ Tay Nguyen។ រូបថត៖ VOV  
  ទីក្រុងហាណូយផ្តល់ជំនួយដល់ខេត្តទាំង ៣ ដើម្បីជំនះលើផលវិបាកដោយទឹកជំនន់។ រូបថត៖ thanglong.chinhphu.vn  

ផ្ទះរាប់រយរាប់ពាន់ខ្នងបានដួលរលំ និងខូចខាត; ស្រូវ និងដំណាំជាង ៨២.០០០ ហិកតាត្រូវរងការខូចខាត...។  ការខូចខាតសរុបត្រូវបានប៉ាន់ប្រមាណថា មានចំនួនជាង ១៣.០០០ ពាន់លានដុង (ប្រហែល ៤៩៣ លានដុល្លារអាមេរិក)។

ដើម្បីជួយប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងព្យុះ ឲ្យមានស្ថិរភាពក្នុងពេលឆាប់ៗនេះ ចាប់តាំងពីថ្ងៃទី ២១ ខែវិច្ឆិកា ទីក្រុងហូជីមិញបានដាក់ពង្រាយទីតាំងចំនួន ១៨ សម្រាប់ទទួលជំនួយឧបត្ថម្ភ ដែលក្នុងនោះស្ថានីយ៍ទាំង១៤នៃខ្សែរថភ្លើង Metro លេខ ១ បានទទួលទំនិញជិត ១.៣០០ តោន។

នារសៀលថ្ងៃទី ២៤ ខែវិច្ឆិកា ទីក្រុងហាណូយបានផ្តល់ថវិកាចំនួន ៣០ ពាន់លានដុង (១,២ លានដុល្លារអាមេរិក) ដើម្បីឧបត្ថម្ភដល់ខេត្តដាក់ឡាក់ ខេត្តឡឹមដុង និងខាញ់ហ័រ។ នៅថ្ងៃដដែលនោះ ក្រសួងអប់រំ និងបណ្តុះបណ្តាលបានដឹកនាំមន្ទីរអប់រំ និងបណ្តុះបណ្តាលពិនិត្យឡើងវិញជាបន្ទាន់នូវការខូចខាតលើសម្ភារៈ និងឧបករណ៍បង្រៀន ហើយបានឲ្យដឹងថា សៀវភៅសិក្សាទាំងអស់នឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃដល់សិស្សានុសិស្សនៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់។

នៅចំពោះមុខរាល់ការខូចខាតធ្ងន់ធ្ងរដែលបង្កឡើងដោយទឹកជំនន់នៅតាមតំបន់នានារបស់ វៀតណាម កាលពីម្សិលមិញ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានផ្ញើសាររំលែកទុក្ខទៅកាន់លោកអគ្គលេខាបក្ស តូ ឡឹម និងប្រធានរដ្ឋ លោក លឿង គឿង។  

នៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X កាលពីម្សិលមិញ រដ្ឋមន្ត្រីការបរទេសស្រីលង្កា លោក Vijith Herath បានថ្លែងថា៖ “យើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារជនរងគ្រោះ អ្នករងរបួស និងអ្នកដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនេះ។ ស្រីលង្កាសូមបង្ហាញសាមគ្គីភាពជាមួយប្រជាជនវៀតណាម ហើយសង្ឃឹមថា ជីវភាពធម្មតាមនឹងវិលក្នុងពេលឆាប់ៗនេះ"

នៅក្នុងកិច្ចប្រជុំលើកទី ៦ នៃគណៈកម្មាធិការចម្រុះវៀតណាម-សហភាពអឺរ៉ុប (EU) ដើម្បីអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូ និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប (PCA) ដែលបានធ្វើឡើងកាលពីម្សិលមិញនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក អគ្គនាយកស្តីទីនៃនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក ទីភ្នាក់ងារទំនាក់ទំនងខាងក្រៅសហភាពអឺរ៉ុបលោកស្រី Paola Pampaloni ប្រធានសហភាពអឺរ៉ុប (EEAS) បានចែករំលែកជាមួយវៀតណាមចំពោះការខូចខាតដែលបណ្តាលមកពីព្យុះ និងទឹកជំនន់។ លោកស្រីបាននិយាយថា សហភាពអឺរ៉ុបបានផ្តល់ជំនួយចំនួន ៨៥០.០០០ អឺរ៉ូដល់វៀតណាម ដើម្បីជួយជំនះផលវិបាក និងបន្តអំពាវនាវដល់រដ្ឋជាសមាជិកឱ្យចូលរួមចំណែក។ បច្ចប្បន្ន ការដឹកជញ្ជូនជំនួយជើងដំបូង ពីលុចសំបួរ បានមកដល់ប្រទេសវៀតណាមហើយ៕


top