ព័ត៌មាន

រួមដៃគ្នាកបន្ធូរស្រាលការឈឺចាប់ដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin


រួមដៃគ្នាកបន្ធូរស្រាលការឈឺចាប់ដោយសារជាតិគីមីពុលពណ៌លឿងទុំ/dioxin 

នាយប់ថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៧ សមាគមជនរងគ្រោះដោយសារជាតិពុលពណ៌លឿងទុំ/dioxin ខេត្ត Quang Nam ​(ភាគកណ្ដាលវៀតណាម) បានរៀបចំឡើងកម្មវិធីសម្ដែងសីល្បៈ “រួមដៃគ្នាបន្ធូរស្រាលការឈឺចាប់ដោយសារ ជាតិ​ពុលពណ៌លឿងទុំ” ។ នេះគឺជាសកម្មភាពជាក់ស្ដែងក្នុងឱកាសរំលឹកខួបអនុស្សវរីយ៍លើកទី ៥៦ នៃទិវាគ្រោះមហន្តរាយជាតិពុលពណ៌លឿងទុំនៅវៀតណាម (១០ សីហា ឆ្នាំ ១៩៦១-  ១០ សីហា ឆ្នាំ ២០១៧) ដោយគោលដៅ​តប​​ស្នងសងគុណជូនអ្នកមានទឹកចិត្តមេត្តាធម៌ ដែលបានរួមដំណើរ និងជួយឧបត្ថម្ភសម្រាប់ជនរងគ្រោះត្រូវ​រង​ផលប៉ះពាល់ដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin នៅទឹកដីខេត្ត Quang Nam ។ ក្នុងឱកាសនេះ បណ្ដាអង្គភាព​ អង្គការបានជួនទឹកប្រាក់ចំនួនរាប់ រយលានដុងរាប់ខ្លួនសម្រាប់សមាគមជនរងគ្រោះដោយសារ ជាតិ​ពុល​ពណ៌លឿងទុំ/dioxin នៅខេត្ត Quang Nam។

នាថ្ងៃទី ២ សីហាដដែល  សមាគមជនរងគ្រោះដោយសារ ជាតិពុលពណ៌លឿងទុំ/dioxin នៅខេត្ត Thai Nguyen ភាគខាងជើងវៀតណាមបានរៀបចំបំផុសចលនាជួយឧបត្ថម្ភសម្រាប់មូលនិធិជនរងគ្រោះដោយសារជាតិ​ពុល​ពណ៌​លឿងទុំ/dioxin ឆ្នាំ ២០១៧ និងលើកតម្កើនចំពោះអ្នកមានទឹកចិត្តមេត្តាធម៌ ដើម្បីយុទ្ធជនពិការ យុទ្ធជនជម្ងឺ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


top