ព័ត៌មាន

រួមដៃខិតខំប្រឹងប្រែងដើម្បីបុព្វហេតុថែទាំភែ្នកដើម្បីសុខភាពរបស់ប្រជាជន


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងពិធី 

នាព្រឹកថ្ងៃទី២៤ ​ខែវិច្ឆិកា ឆ្នាំ​២០​១៧ នៅទីក្រុងហាណូយ មន្ទីរ​ពេទ្យភ្នែក​មជ្ឈឹម បានរៀប​ចំពិធី​រំលឹក​ខួប លើកទី​១០ នៃទិវាបង្កើត​វិទ្យាសា្ថន​ភ្នែក (១៩១៧-២០១៧) និងរយៈពេល​៦០ឆ្នាំនៃ​ទិវា​បង្កើត​មន្ទី​រពេទ្យ​ភ្នែក​មជ្ឈឹម ​(១៩៥៧-២០១៧)​។ 
 
នៅទីនេះ តាងនាមថ្នាក់​ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​ លោក Nguyen Xuan Phuc បានអញ្ជើញ​ប្រគល់​​គ្រឿង ​ឥស្សិយយសឯក រាជ្យថ្នាក់ទី៣ជូនចំពោះសមូហភា​ពវេ​ជ្ជបណ្ឌិតមន្ទីរពេទ្យ​ភ្នែកមជ្ឈឹម។
 
នៅ​ក្នុងពិធី​ នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc បានសូមឲ្យសមូហភា​ព វេជ្ជបណ្ឌិត​ក្នុងមន្ទីរពេទ្យ ខិត​ខំ​ប្រឹង​​ប្រែងដោយឥត​ឈប់ឈរដើម្បីសុខ​​ភាពរបស់អ្នកជំ​ងឺ ជា​ពិសេស សាមគ្គី​គ្នា រួមដៃដើម្បី​បុព្វហេតុ​រួមគឺ​ការពារ​​និង​ថែទាំភ្នែក​របស់ប្រជាជន៖

​“ភារកិច្ចសំខាន់បំផុតរបស់ម​ន្ទីរពេទ្យគឺពិនិត្យ និងព្យាបាលជំងឺជូនប្រជាជន។ យើង ត្រូវលើកកំពស់គុណភាព​ពិនិត្យ ​ព្យាបាលជំងឺ ឆ្ពោះទៅរកការពេញចិ​ត្តរបស់​អ្នកជំងឺ កសាង បរិយាកាសមន្ទីរពេទ្យស្អាត​។ ម្យ៉ាង​វិញ​ទៀត គប្បីពង្រីក​ការច្នៃប្រឌិត​ ព្រមទាំងឆ្លៀត​យកការជួយ​ឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិកា​រអន្តរជាតិ បើក​ទូលាយ​ការជួប​ប្រាស្រ័យ រៀ​នសូត្រពីមន្ទីរពេទ្យ ភ្នែកដែលមានកិត្យានុភាពនិ​ងមានខឿន​សុខាភិ បាល​ជឿន​លឿន​លើ​ពិភព​លោក​ផង​ដែរ”៕

 

តា​ម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 


top