ព័ត៌មាន

រួមគ្នាឆ្ពោះទៅរកគោលដៅស្ដារនិងអភិវឌ្ឍន៍ឡើងវិញ

បន្ទាប់ពីសន្និសីទរវាងរដ្ឋាភិបាលជាមួយបណ្ដាខេត្តក្រុងអំពីការដាក់ពង្រាយ អនុវត្តន៍គោលដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងឆ្នាំ២០២២នោះ នៅចុងសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានចុះហត្ថលេខានិងចេញផ្សាយ សេចក្ដីសម្រេចចិត្តលេខ ០១ ដែលដាក់ចេញដំណោះស្រាយជាក់ស្ដែងនានាដើម្បីឲ្យ ប្រព័ន្ធទាំងមូលចាប់ផ្ដើមអនុវត្តន៍ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ចាប់តាំងពីប៉ុន្មានថ្ងៃដំបូង នៃឆ្នាំថ្មី។ រាល់ខ្លឹមសារក្នុងសេចក្ដីសម្រេចចិត្តបានគ្របដណ្ដប់វិស័យទាំងអស់ ហើយ ដាក់ចេញភារកិច្ចស្នូលៗដែលត្រូវការអនុវត្តន៍ក្នុងឆ្នាំ២០២២ ដើម្បីឈានដល់ គោលដៅស្ដារនិងអភិវឌ្ឍន៍ឡើងវិញ។

រដ្ឋាភិបាលវៀតណាមបានកំណត់ថា ឆ្នាំ២០២២គឺជាឆ្នាំជ័យជំនះលើជម្ងឺរាតត្បាត; សេដ្ឋកិច្ចស្ដារនិងអភិវឌ្ឍន៍ឡើងវិញ; អធិបតេយ្យភាពជាតិត្រូវបានរក្សាយ៉ាងរឹងមាំ; នយោបាយមានស្ថិរភាព; ប្រជាជនមានជីវភាពប្រកបដោយក្ដីសុខសាន្តនិងសុភ មង្គល។

 

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ថ្លែងនៅឯសន្និសីទរវាងរដ្ឋាភិបាលជាមួយបណ្ដាខេត្ត ក្រុងអំពីការដាក់ពង្រាយអនុវត្តន៍ភារកិច្ចឆ្នាំ២០២២។ (រូបថត៖ VOV)
 
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien។ (រូបថត៖ VNexpress)


ទាញយកគ្រប់ឱកាសទាំងអស់ដើម្បីជំរុញដំណើរការស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឡើងវិញ

ដោយឈរលើស្មារតីនៃការប្រតិបត្តិក្នុងឆ្នាំ២០២២ គឺ “សាមគ្គីភាព វិន័យ ម្ចាស់ការសម្របខ្លួន សុវត្ថិភាព ប្រសិទ្ធភាព ស្ដារនិងអភិវឌ្ឍន៍” នោះ រដ្ឋាភិបាលបាន បញ្ជាឲ្យក្រសួង ស្ថាប័ន ខេត្តក្រុងគ្រប់ជាន់ថ្នាក់ បន្តផ្លាស់ប្ដូរថ្មី សម្របខ្លួនដោយម្ចាស់ ការ ធ្វើសកម្មភាពយ៉ាងប្ដូរផ្ដាច់ និងមានប្រសិទ្ធភាពជាងទៀត។ ក្នុងនោះ ផ្ដោតសំខាន់ លើការដាក់ពង្រាយអនុវត្តន៍ដោយព្រមៗគ្នា ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ និងកម្មវិធីស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឡើងវិញ ដោយចាត់ទុកនេះជាភារកិច្ចដ៏សំខាន់ ចាំបាច់បន្ទាន់តាំងពីដើមឆ្នាំ២០២២ ភ្លាមមក។ ប្រព័ន្ធទាំងមូលដាក់ពង្រាយអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវបទ បញ្ញត្តិស្ដីពីការ សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់ប៉ែន គ្រប់គ្រងជម្ងឺកូវីដ-១៩ឲ្យមានប្រសិទ្ធ ភាព បង្កភាពងាយស្រួលជាអតិបរមាដល់ការធ្វើចរាចរណ៍ទំនិញនិងពលករដើម្បីវិលត្រឡប់មកធ្វើផលិតកម្មឡើងវិញ; ពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងឲ្យកាន់តែលឿនជាងទៀត; ជំរុញការផ្ទេប្រគល់បច្ចេកវិទ្យា ស្រាវជ្រាវ ផលិតវ៉ាក់សាំងនិងថ្នាំព្យាបាលនៅក្នុង ស្រុក។

រដ្ឋាភិបាលបានសង្កត់ធ្ងន់លើការអនុវត្តន៍កិច្ចការស្នូលទាំង៣នោះគឺ៖ ស្ដារឡើង វិញ ជំរុញការធ្វើផលិតកម្ម អាជីវកម្ម; ជំរុញខ្លាំងការនាំចេញ; ពន្លឿនដំណើរការបើក ការចំណាយទុនសាធារណៈនិងកៀងគរប្រភពធនធានទាំងអស់ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ។ ក្នុងគ្រប់ករណីទាំង អស់ ជានិច្ចកាលជ្រួតជ្រាបស្មារតីរក្សាឲ្យបានរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រង អតិផរណា លើកកំពស់លក្ខណៈខ្លួនទីពឹងខ្លួន ភាពធន់ និងសមត្ថភាពបន្សាំនៃខឿន សេដ្ឋកិច្ច។ ជាងនេះទៅទៀត ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញឲ្យ កាន់តែជាក់ស្ដែង មានប្រសិទ្ធភាព; អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក សេដ្ឋកិច្ច ឌីជីថលនិងគំរូអជីវកម្មថ្មីៗ ដោយផ្អែកលើការអនុវត្តបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យា ឌីជីថលផងដែរ។

ខ្លឹមសារនៅក្នុងសេចក្ដីសម្រេចចិត្តលេខ ០១ បានបង្ហាញយ៉ាងច្បាស់ពីការប្ដេជ្ញា ចិត្តស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ ដូចនឹងសេចក្ដីសន្និដ្ឋានរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅឯសន្និសីទរវាងរដ្ឋាភិបាលជាមួយបណ្ដាខេត្ត ក្រុងអំពីការដាក់ពង្រាយអនុវត្តន៍ភារកិច្ចឆ្នាំ២០២២៖

“រដ្ឋាភិបាលនឹងធ្វើអស់ពីសមត្ថភាពរបស់ខ្លួន។ បណ្ដាក្រសសួង ស្ថាប័នក៏ត្រូវមានភាព ម្ចាស់ការផងដែរ ជាពិសេសគឺរដ្ឋមន្រ្តី។ យើងរួមគ្នាធ្វើ ត្រូវតែខិតខំព្យាយាមធ្វើ ដាក់ ផលប្រយោជន៍រួមនៅចម្បងបង្អស់។ កាន់តែពិបាកស្មុគស្មាញ យើងកាន់តែសាមគ្គី រួបរួមគ្នា។ កាន់តែពិបាក ត្រូវកៀងគរបញ្ញាសមូហភាពកាន់តែច្រើន ត្រូវស្រុះចិត្តគំនិត ទើបធ្វើបាន”។

ការស្រុះចិត្តគំនិតនៃប្រព័ន្ធទាំងមូល

ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលវៀតណាមប្ដេជ្ញាចិត្តស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឡើងវិញ។ នេះក៏គោលដៅដែលបណ្ដាក្រសួង ស្ថាប័ន និងខេត្តក្រុងរួមគ្នាឆ្ពោះទៅរក ផងដែរ។ ថ្លែងនៅសន្និសីទដាក់ពង្រាយអនុវត្តន៍ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងឆ្នាំ ២០២២នៃទីក្រុងហូជីមិញកាលពីថ្ងៃទី៨ ខែមករា កន្លងទៅ លោក Nguyen Van Nen លេខាគណៈកម្មាធិការបក្សទីក្រុងបានបញ្ជាក់ថា៖

“ប្រធានបទរបស់ទីក្រុងនោះ គឺការសម្របខ្លួននឹងជម្ងឺរាតត្បាតដោយយន្តការ គោលនយោបាយដើម្បីកៀងគរមនុស្សគ្រប់គ្នាចូលរួម អនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពបំផុត។ ឆ្នាំនេះ យើងខ្ញុំនឹងបន្តលើកកំពស់គុណភាពនៃរដ្ឋអំណាចនគរ។ ទីក្រុងក៏ នឹងកែលម្អបរិយាកាសវិនិយោគ រួមដំណើរជាមួយអាជីវកម្មដើម្បីជំនះលើការលំបាក ផងដែរ”។

ចំណែកឯបណ្ដាក្រសួង ស្ថាប័នវិញ ភារកិច្ចស្នូលមួយក្នុងឆ្នាំ២០២២របស់ក្រសួង គមនាគមន៍ ដឹកជញ្ជូន នោះគឺបង្កើតឡើងជំហានលោតផ្លោះក្នុងការងារវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងឆ្នាំ២០២២នេះ គម្រោងគមនាគមន៍ចំនួន១២នឹងត្រូវបានបើក ការដ្ឋានសាងសង់។ ក្នុងពេលជាមួយគ្នានោះ ផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មនឹង អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពពន្លឿនពាណិជ្ជកម្ម ទាញយកប្រៀប ខ្លាំងឲ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជំរុញខ្លាំងការនាំចេញ ធ្វើពិពិធកម្មទីផ្សារនិងទំនិញនាំចេញ។ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Nguyen Hong Dien បានឲ្យដឹងថា៖

“យើងខ្ញុំនឹងជំរុញខ្លាំងនិងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការរៀបចំរចនា សម្ព័ន្ធផ្នែកឧស្សាហកម្មនិងពាណិជ្ជកម្មឡើងវិញ ដោយផ្អែកលើមូលដ្ឋានគ្រឹះនៃវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តភាព ជាពិសេសគឺសមិទ្ធផលនៃបដិវត្តន៍ឧស្សាហកម្ម លើកទី៤ ដោយផ្សាភ្ជាប់នឹងជំរុញការផ្លាស់ប្ដូរឌីជីថល។ ទន្ទឹមនឹងនោះ ម្ចាស់ការ សម្របសម្រួលជាមួយបណ្ដាក្រសួង ស្ថាប័ន ខេត្តក្រុង អនុវត្តន៍ដំណោះស្រាយដោយ ព្រមៗគ្នាដើម្បីកាត់បន្ថយការចំណាយលើសេវាភស្តុភាកម្ម  ជួយសម្រួលដល់ពាណិជ្ជ កម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងផងដែរ”។

ក្នុងឆ្នាំ២០២២ រដ្ឋាភិបាលវៀតណាមខិតខំប្រឹងប្រែងសម្រេចបានកំណើន GDP ក្នុងចន្លោះពី ៦ដល់៦,៥% GDP ជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន៣.៩០០ ដុល្លាអាមេរិក។ ជាមួយនឹងការប្ដេជ្ញាចិត្តក្នុងការបញ្ជាដឹកនាំនិងប្រតិបត្តិរបស់រដ្ឋា ភិបាលក៏ដូចជាការស្រុះចិត្តគំនិតរបស់ក្រសួង ស្ថាប័ន ខេត្តក្រុងទាំងអស់ វៀតណាម នឹងស្ដារហើយអភិវឌ្ឍន៍ឡើងវិញក្នុងពេលឆាប់ៗ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top