ព័ត៌មាន

រួមកម្លាំងកាយចិត្ត ស្រុះចិត្តគំនិតប្រយុទ្ធប្រឆាំងអំពើពុករលួយ


សម្រេចចិត្តមជ្ឈឹមលើកទី ៤ (នីតិកាលទី ១១) បានវាយតម្លៃថា៖ “ ស្ថានភាពអំពើពុករលួយ ការខ្ជះខ្ជាយ អសកម្មនៅតែធ្ងន់ធ្ងរណាស់ ដែលបានផ្តោតលើក្រុមបក្ខជនដែលមានតំណែងក្នុងក្បាលម៉ាស៊ីនរដ្ឋ” 
 

អំពើពុករលួយ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយជានិច្ចកាលទទួលបានការយកចិត្តទុកដាក់ជាពិសេសរបស់បណ្ដាប្រទេសនៅលើពិភពលោក។ នៅវៀតណាម អស់រយៈពេលជាង ៩០ ឆ្នាំកន្លងទៅ បក្សកុម្មុយនិស្តវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការងារកសាងបក្ស ក៏ដូចជាការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ នាបច្ចុប្បន្ននេះ ការប្តេជ្ញាចិត្តរបស់បក្សក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយកាន់តែត្រូវបានពង្រឹង មុនពេលមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សផងដែរ។
 
នាឆ្នាំ ២០១១ ឯកសារនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១១ របស់បក្សកុម្មុយនិស្តវៀតណាមបានព្រមានថា៖ “ ស្ថានភាពចុះខ្សោយអំពីនយោបាយ សតិអារម្មណ៍ សីលធម៌ និងរបៀបរស់នៅរបស់កម្មាភិបាលនិងបក្ខជនមួយផ្នែកធំ និងស្ថានភាពអំពើពុករលួយ ខ្ជះខ្ជាយ ការិយាធិបតេយ្យ និងគ្រោះអបាយមុខសង្គមមិនទាន់បានរាំងស្កាត់ រុញថយក្រោយឡើយ ពោលគឺនៅតែបន្តមានភាពស្មុគស្មាញ” ។ ក្រោយរយៈពេល ៥ ឆ្នាំ ខិតខំប្រឹងប្រែងអនុវត្តន៍សេចក្ដីសម្រេចចិត្តមជ្ឈឹមលើកទី ៤ (នីតិកាលទី ១១) ស្ដីពីការកសាងបក្សនោះ ស្ថានភាពមានការផ្លាស់ប្ដូរជាង ប៉ុន្តែសម្រេចចិត្តមជ្ឈឹមលើកទី ៤ (នីតិកាលទី ១១) បានវាយតម្លៃថា៖ “ ស្ថានភាពអំពើពុករលួយ ការខ្ជះខ្ជាយ អសកម្មនៅតែធ្ងន់ធ្ងរណាស់ ដែលបានផ្តោតលើក្រុមបក្ខជនដែលមានតំណែងក្នុងក្បាលម៉ាស៊ីនរដ្ឋ” ដូច្នេះបក្ស និងរដ្ឋជានិច្ចកាលកំណត់ថា ការងារបង្ការ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយគឺជាការតស៊ូយូរយ៉ាងអង្វែង លំបាក និងស្មុគស្មាញ។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ប្រធានគណៈកម្មាធិការមជ្ឈឹម ទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយបានអះអាងថា៖ “នេះជាមាគ៌ារបស់បក្ស ហើយក្នុងករណីចាំបាច់យើងអាចធ្វើវិសោធនកម្មលើច្បាប់។ វៀតណាមបានប្រកាន់ជានីតិរដ្ឋ ក្រោមការដឹកនាំឯកភាពរបស់បក្ស ហើយសម្របសម្រួលគ្នា។ ទោះជា បុគ្គលម្នាក់ៗមានមតិយោបល់ អាចខុសគ្នាក៏ដោយ ប៉ុន្តែយើងត្រូវផ្ដោតសំខាន់លើផលប្រយោជន៍របស់សមូហភាព។ សមមិត្តគ្រប់រូបត្រូវតែតាំងខ្លួនជាកម្មភិបាលរបស់បក្សដែលត្រូវបានចាត់តាំងឱ្យបំពេញភារកិច្ចនេះ មិនត្រូវ“ អួតអាងខ្លួនឡើយ”។
 
ចាប់តាំងពីដើមអាណត្តិមក អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់បានដាក់ពិន័យចំពោះកម្មភិបាលមជ្ឈឹមជាង ១១០ នាក់។ ស្ថាប័ននីតិប្រតិបត្តិបានកាត់ទោសករណីល្មើសចំនួន ៨ ៨៨៣ ករណី ជនជាប់ចោទចំនួន ១៥ ០០០ នាក់ ពីបទពុករលួយ មុខតំណែង និង សេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ  ក្រុមអធិការកិច្ច និងសវនករបានដាកហូត និងធ្វើចំណាត់ការទឹកប្រាក់ចំនួន ៤៧៧ លានលានដុង និងផ្ទៃដីជាង ៨ ៦០០ ហិកតា។ លោក Nguyen Huy Tien អនុប្រធាន អយ្យការប្រជាជនកំពូលបានឲ្យដឹងថា៖ “អយ្យការប្រជាជនកំពូលបានសហការជាមួយក្រសួងនគរបាល និង តុលាការប្រជាជនកំពូល ដើម្បីផ្តោតសំខាន់លើការដឹកនាំស៊ើបអង្កេត ការចោទប្រកាន់ និងការកាត់ក្តីបទល្មើសដ៏ធ្ងន់ធ្ងរជាច្រើន អំពើពុករលួយ មុខតំណែង សេដ្ឋកិច្ច ដែលត្រូវបានគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយតាមដាន និងដឹកនាំ។ ការងារអយ្យការលើសកម្មភាពយុត្តិធម៌ត្រូវបានយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ និងប្រកបដោយប្រសិទ្ធភាបពជាង។ ទន្ទឹមនឹងនេះ ការរកឃើញ ធ្វើចំណាត់ការលើបទល្មើសត្រូវបាន រឹតបន្តឹងកាន់តែខ្លាំងក្លាផងដែរ“។
 
តាមរយៈលទ្ធផលទាំងនេះ លោកឧត្តមសេនីយ៍ទោ Trieu Xuan Hoa អតីតមេបញ្ជាការយោធភូមិភាគទី ៧ បានវាយតម្លៃថា៖ “ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយត្រូវតែបន្តជាដាច់ខាត។ យើងត្រូវធ្វើយ៉ាងម៉េច ដើម្បីព្រមានផ្ដន្តាទោសផង និងបង្កលក្ខណៈឲ្យជនល្មើលកែកំហុសផង។ ជាពិសេស យើងត្រូវអប់រំដល់កម្មាភិបាលវ័យក្មេងជំនាន់ក្រោយ កុំឲ្យប្រព្រឹត្តិអំពើល្មើសទាំងអស់ផងដែរ“។
 
ចាប់តាំងពីរឆ្នាំ ២០១៦ មក មជ្ឈឹមការិយាល័យនយោបាយ គណៈលេខាបានចេញផ្សាយនូវឯកសារជាង ៨០ ច្បាប់ សំដៅពង្រឹងការងារកសាងបក្ស ប្រព័ន្ធនយោបាយ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ រដ្ឋសភាបានចេញផ្សាយច្បាប់ និងបទប្បញ្ញត្តិចំនួន ៦៣ សេចក្ដីសម្រេចចិត្តចំនួន ៦៦;  រដ្ឋាភិបាល និងលោកនាយករដ្ឋមន្រ្តីបានចេញផ្សាយអនុក្រឹត្យចំនួន ៦១១  សេចក្តីសម្រេចចំនួន ១៩៧។ គួរកត់សម្គាល់ថា នាពេលថ្មីៗនេះ នៅក្នុងសម័យប្រជុំគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការប្រយុទ្ធប្រឆាំងអំពើពុករលួយនោះ អគ្គលេបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានបញ្ជាណែនាំថា ចាំចាច់ត្រូវសុក្រិត និងចេញផ្សាយជាបន្ទាន់នូវឯកសារដ៏មានសារៈសំខាន់មួយច្បាប់ នោះគឺ បទប្បញ្ញត្តិស្តីពីការលើកទឹកចិត្ត និងការពារកម្មាភិបាល បក្ខជនដែលហានគិត ហានធ្វើ ហានទទួលខុសត្រូវ ដើម្បីផលប្រយោជន៍រួម ក្នុងការបំពេញភារកិច្ច ដែលបានប្រគលជូន។ គោលបំណងចម្បងក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនាបច្ចុប្បន្នគឺ ត្រូវប្រយុទ្ធប្រឆាំងអំពើពុករលួយផង និងត្រូវរៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ប្រកបដោយជោគជ័យ។ អគ្គលេបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong បានអះអាងថា៖  “នាបច្ចុប្បន្ន មុននពេលមហាសន្និបាតិនោះ កម្មាភិបាល បក្ខជនមានអារម្មណ៍តើហ៊ានធ្វើបន្តដែរឬអត់។ ភារកិច្ចនាពេលខាងមុខគឺ ត្រូវបំពេញភារកិច្ចនយោបាយ ក្នុងនោះផ្ដោតសំខាន់លើការរៀបចំមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់ និងមហាសន្និបាតទូទាំងប្រទេសលើកទី ១៣ របស់បក្សប្រកបដោយជោគជ័យផងដែរ“។
 
លទ្ធផលវិជ្ជមាន ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងអំពើពុករលួយបានបញ្ជាក់ពីភាពទូលំទូលាយ និងស៊ីជម្រៅ នៃវិធានការណ៍ប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមបាន និងកំពុងអនុវត្ត ដើម្បីកសាង នីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជនប្រកបដោយជោគជ័យផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម



top