ព័ត៌មាន

រូបថតជាង២.០០០សន្លឹកបានផ្ញើមកចូលរួមការប្រឡង “រីករាយជាមួយអត្តសញ្ញាណវៀតណាម”លើកទី២

ពីខែសីហារហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០១៧ ការប្រឡង “រីករាយជាមួយអត្តសញ្ញា ណវៀតណាម”លើកទី២ ទទួលបានរូបថតជាង២.០០សន្លឹក ដោយអ្នកថតរូបទាំងជាតិ និងអន្តរជាតិរាប់ពាន់នាក់ផ្ញើមកចូលរួមកម្មវិធី។

រូបថតជាង២.០០០សន្លឹកបានផ្ញើមកចូលរួមការប្រឡង “រីករាយជាមួយអត្តសញ្ញាណវៀតណាម”លើកទី២

នេះជាព័ត៌មានដោយតំណាងអគ្គក្រុមហ៊ុនទេសចរណ៍  Sai Gon (Saigontourist) ផ្តល់ជូននៅក្នុងពិធីប្រគល់ពាន​រង្វាន់​ពាក់កណ្តាលការប្រឡងនេះ ដែលរៀបចំឡើងនៅទីក្រុងហូជីមិញនាយប់ថ្ងៃទី២៥ ខែមករា។ លោក Tran Hung Viet អគ្គនាយកក្រុមហ៊ុនទេសចរណ៍ Sai Gon និងជាប្រធានគណៈចាត់តាំងបានឲ្យដឹងថា ការផ្សព្វផ្សាយទេសភាពប្រទេសជាតិ និងមនុស្សវៀតណាមតាមរយៈឃ្លីបកំពុងជានិន្នាការរួមរបស់វិស័យទេសចរណ៍ពិភពលោក​​បច្ចុប្បន្ន៖ “វីដេអូឃ្លីបគឺគួរឲ្យចាប់អារម្មណ៍ណាស់ ។ ទាំងវីដេអូឃ្លីបទទួលបានរង្វាន់និងទាំងមិនទទួល​បានរង្វាន់គឺសុទ្ធតែបានបង្ហោះលើបណ្តាញសង្គម។ ផ្សព្វផ្សាយច្រើនគេនឹងស្គាល់អំពីវៀតណាមច្រើនជាង។
តាមនោះទាក់ទាញអ្នកមើលទៅទស្សនាភ្លាម”។

ការប្រឡងនេះនឹងបន្តទទួលវណ្ណកម្មចូលរួមរហូតដល់ថ្ងៃទី៣១ខែមិនាឆ្នាំ២០១៨។ ពិធីប្រគល់ពានរង្វាន់គ្រោងនឹង​ប្រព្រឹត្តទៅនាខែមេសាឆ្នាំ២០១៨៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


top