ព័ត៌មាន

រុស្ស៊ីប្រគល់ជូនវៀតណាម វ៉ាក់សាំង Sputnik V ចំនួន១.០០០ដូស

នេះជាកញ្ចប់វ៉ាក់សាំងបង្ការ កូវីដ ១៩ ដើមដំបូងរបស់ រុស្ស៊ី ដែលមានវត្តមាននៅវៀតណាមត្រូវបានលោក Nikolai Patrushev លេខាធិការ ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី នាំមកដល់វៀតណាមនាព្រឹកថ្ងៃទី១៦ មីនា ក្នុងឱកាស អញ្ជើញមកបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃនៅទីក្រុងហាណូយ។

វ៉ាក់សាំងបង្ការ កូវីដ ១៩ Sputnik V របស់រុស្ស៊ីត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅប្រទេសជាង៥០។ (រូបថត៖ EPA)


ក្រសួងសុខាភិបាលវៀតណាមឲ្យដឹងថា សហព័ន្ធរុស្ស៊ីបានប្រគល់ជូនវៀត ណាម វ៉ាក់សាំង Sputnik V ចំនួន១០០០ដូស ដែលបច្ចុប្បន្ននេះ ត្រូវបានស្ដុកនិងថែ រក្សាក្នុងឃ្លាំងត្រជាក់ហើយ។ នេះជាកញ្ចប់វ៉ាក់សាំងបង្ការ កូវីដ ១៩ ដើមដំបូងរបស់ រុស្ស៊ីដែលមានវត្តមាននៅវៀតណាម ត្រូវបានលោក Nikolai Patrushev លេខាធិការ ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី នាំមកដល់វៀតណាមនាព្រឹកថ្ងៃទី១៦ មីនា ក្នុងឱកាស អញ្ជើញមកបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃនៅទីក្រុងហាណូយ។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Tran Van Thuan ឲ្យដឹងថា ក្នុងឆ្នាំនេះ វៀតណាមប្រាកដមានវ៉ាក់សាំង Astra Zeneca ចំនួន ៦០ លានដូសជាក់ជាពុំខាន ក្នុង នោះ ៣០លានដូសមកពីកម្មវិធី ចែកចាយវ៉ាក់សាំងទូទាំងពិភពលោក COVAX។ក្រៅ ពីនោះ ក្រសួងសុខាភិបាល កំពុងចរចាយ៉ាងសកម្មជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង នានាដើម្បីបញ្ជាទិញវ៉ាក់សាំងបន្ថែមទៀត។ វៀតណាមដាក់ចេញគោលដៅ មានវ៉ាក់ សាំងគ្រប់១៥០លានដូសក្នុងឆ្នាំនេះ ខណៈដែលកញ្ចប់វ៉ាក់សាំងបង្ការ កូវីដ ១៩ ក្នុងស្រុក ទំនងជាត្រូវបានផលិតទ្រង់ទ្រាយធំនាចុងឆ្នាំឬដើមឆ្នាំក្រោយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top